កីឡាករស្កុតឡេនចំនួន៦នាក់ទៀតបានខកខានការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍រវាងក្រុមជម្រើសជាតិស្កុតឡេនទល់នឹងហុល្លង់ដោយសារតែមានករណីឆ្លង Covid-19 បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ John Fleck ។
កីឡាករទាំង៦នាន់នោះរួមមាន David Marshall, Stephen O’Donnell, Nathan Patterson, Grant Hanley, John McGinn និង Che Adams មិនបានធ្វើដំណើរជាមួយក្រុមទៅប្រទេសព័រទុយហ្គាល់ទេ។ពួកគេទាំងអស់ត្រូវបានធ្វើតេស្តវិជ្ជមាន ហើយត្រូវបាននៅដាច់ដោយឡែកជាការប្រុងប្រយ័ត្ន។
ចំណែកកីឡាករ កីឡាករ John Fleck ដែលកំពុងដាក់ខ្លួនដាច់ដោយគែកចេញពីជំរុំហ្វឹកហាត់របស់ស្កុតឡេននៅអាលីខាន់ធី ដោយបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារ។
ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះមានអាការៈមិនស្រួលខ្លួន ប៉ុន្តែត្រូវសម្រាករយៈពេល១០ថ្ងៃឬរហូតដល់គាត់កត់ត្រាការធ្វើតេស្តអវិជ្ជមានចំនួន២ដងដោយអនុលោមទៅតាមពិធីសារសុខភាពរបស់អេស្ប៉ាញ។ ពេលនេះស្កុតឡេនក្រោមការដឹកនាំរបស់លោក Steve Clarke នៅសល់តែកីឡាករ១៩នាក់ប៉ុណ្ណោះសម្រាប់ការប្រកួតកំដៅសាច់ដុំយូរ៉ូ២០២០ លើកដំបូង។
ស្កុតឡេននឹងជួបជាមួយលុចសំបួនៅថ្ងៃអាទិត្យមុនពេលចាប់ផ្តើមយុទ្ធនាការពូល D របស់ពួកគេ៨ថ្ងៃក្រោយមកប្រឆាំងនឹងសាធារណរដ្ឋឆេកក្នុងព្រឹត្តិការណ៍យូរ៉ូ។
លោក Steve Clarke ថ្លែងកាលពីថ្ងៃអង្គារសង្ឃឹមថា នឹងចៀសវាងការភ័យខ្លាច Covid បន្ថែមទៀតបន្ទាប់ពីលទ្ធផលរបស់កីឡាករលោក។
លោកបានមានប្រសាសន៍ថា “សម្រាប់មនុស្សគ្រប់គ្នាវាគ្រាន់តែធ្វើដូចធម្មតាហើយបន្តការងារល្អ ។ រឿងដែលខ្ញុំមិនចង់បានគឺសម្រាប់ករណីនៅដាច់ដោយឡែកដើម្បីចៀសវាងការឆ្លងរាលដាល។ យើងនឹងត្រូវមានប្រតិកម្មចំពោះស្ថានភាពជាក់លាក់តែមិនមានអ្វីដែលសង្កត់ធ្ងន់អំពីវាទេ។ មានស្ថានភាពជាក់លាក់ដែលអ្នកមិនអាចគ្រប់គ្រងបាន” ៕ដោយ៖ភារៈ