ភ្នំពេញ, ផ្សារទំនើប ឡាក់គី ព្រីមៀម, ឱសថស្ថាន ហ្គាឌៀន និង ហាងនំ ប្រ៊េដថក នៅក្នុងអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញនៅទីតាំងខាងលើនេះ បើយោងតាម អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី ព្រីមៀម, ឱសថស្ថាន ហ្គាឌៀន និង ហាងនំ ប្រ៊េដថក នៅក្នុងអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ៣ មិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់នៅទីតាំងខាងលើនេះមិនទាន់បានទៅយកសំណាកនៅឡើយ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា