គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ បុកគ្នាត្រង់ចំណុចផ្លូវបំបែកជា៤ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងដោយភាគីទាំងសងខាងបេីកបរក្នុងល្បឿនលឿនដូចគ្នា​ ដោយមិនប្រយ័ត្ននៅត្រង់ចំណុចផ្លូវបំបែកជាបួន​ បណ្តាលអោយរងការខាតខូចរថយន្ត​ និងម៉ូតូ​ ព្រមទាំងរងរបួសជនជាតិបរទេសម្នាក់បែកក្បាល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ១និង៤០នាទីរសៀល​ ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២១​ ដែលស្ថិតនៅ​ត្រង់ចំណុចផ្លូវ១៣​ កែងផ្លូវ១០៦​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

យោងតាមប្រភព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុការណ៍បានប្រាប់អោយដឹងថា​ នៅមុនពេលកេីតហេតុ​ គេបានឃេីញរថយន្ត​ មួយគ្រឿង​ ម៉ាក​ លុចស៊ីស​ LS460L ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2W-9999 បានបេីកបរក្នុងទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនលឿន​ ខណៈពេលធ្វេីដំណេីរមកដល់ចំណុចផ្លូវ១៣​ កែងផ្លូវ១០៦​ ស្រាប់តែ​ មានម៉ូតូ​ មួយគ្រឿង​ ម៉ាក​ PCX ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1IQ-3774 បេីកបរក្នុងទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនលឿន​ដូចគ្នា​ ដោយមិនបានប្រុងប្រយ័ត្នក៏បុកគ្នាបណ្តាលអោយភាគីខាងម៉ូតូរងរបួសបែកក្បាលផ្នែកខាងក្រោយ​។ ក្រោយពេល​ កេីតហេតុការណ៍សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី​ និងបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់​ ដេីម្បីដឹកយកទៅសង្គ្រោះបន្ទាន់។

ក្រោយមក​ សមត្ថកិច្ចជំនាញបានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជេីង​គោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត​ និងម៉ូតូខាងលេី​ទៅរក្សាទុកនៅការិយាល័យជំនាញ​ ដេីម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print