ភ្នំពេញ, នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,កន្លែងលាងឡាន Namas.K ដែលមានទីតាំងស្ថិតនៅផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំកាមន មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ កន្លែងលាងឡាន Namas.K ដែលមានទីតាំងស្ថិតនៅផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំកាមន
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់។ លទ្ធផលធ្វើតេស្ដលើកទី១ របស់បុគ្គលិកផ្សេងទៀតគឺអវិជ្ជមាន
អង្គភាពអនុគណៈកម្មការស្រាវស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ដោយ, សិលា