រដ្ឋបាលខណ្ឌដូនពេញ​ បន្តផ្អាកសកម្មភាពអាជីវកម្មផ្សេងៗ​ ដែលមានហានិភ័យខ្ពស់​ នៃការឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០​និង០០នាទី រហូត​ដល់ម៉ោង ២៣និង​០០នាទី បានដឹកនាំកម្លាំង គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្តសេចក្តីសម្រេចលេខ១២១/២១ស.ស.រ របស់សាលារាជធានីភ្នំពេញដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានក្នុងសង្កាត់ទាំង១១ ស្តីពីការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងការជួបជុំមនុស្សមិនឱ្យលើស១៥នាក់ចាប់ពីម៉ោងសូន្យថ្ងៃទី០៣ ខែមិថុនារហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

បេីតាមការ​បញ្ជាក់ពី​លោកអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​ចម្រុះ​បានចុះអនុវត្តហាមឃាត់រួមមាន៖ ក្លឹបកម្សាន្ត​ បារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ លោក​ សុខ​ ពេញវុធ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ” របស់សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នព្រះរាជាណាចម្ពុជា៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print