រយ:ពេលមួយខែនេះ​ មានអ្នកស្លាប់ដោយពុលស្រាចំនួន សរុបស្លាប់អស់​ ៣១នាក់​

ចែករំលែក៖

ភ្នំពេញ, មានអ្នកស្លាប់ដោយពុលស្រាចំនួន​ ៧នាក់​ទៀត​ នៅស្រុកក្រគរ​ ខេត្ត ខេត្តពោធិសាត់​ ។

សរុបស្លាប់អស់​ ៣១នាក់​ រយ:ពេលមួយខែនេះ​ នៅខេត្តចំនួ​ន៣​ គឺខេត្តកណ្តាល​:​ ១៤នាក់ ខេត្តកំពត:​ ១០​នាក់​ និងខេត្តពោធិសាត់:​ ៧នាក់​ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង០២ និង ១៥នាទី រសៀលប្រធានមន្ទីរអនុប្រធានមន្ទីរនិងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ស្រុកប្រតិបត្តិក្រគរ និងមណ្ឌលសុខភាព អន្សាចំបក់ ដោយមានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានជំនាញ បានចុះ អង្កេតស្រាវជ្រាវ ករណីមរណភាពនៅចំណុចភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យ ជាករណីពុលស្រា ។ តាមរយៈការចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញ ថា មានការស្លាប់ដោយសារសង្ស័យពុលស្រា ស និងស្រាថ្នាំ ជាបន្តបន្ទាប់ សរុបចំនួន៧នាក់ (ស្រី៧នាក់) ដោយចាប់ផ្តើមស្លាប់ ពីថ្ងៃ ទី២៨ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិកើតហេតុខាងលើនេះ និងភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារពិសាស្រា ដែលមានជាតិមេតាណុលខ្ពស់និងមានការយឺតយ៉ាវក្នុងការស្វែងរកការព្យាបាលនៅមន្ទីរពេទ្យ ។ រហូតមកដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប៩៦ នាក់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពទ្យបង្អែកខេត្ត និងមន្ទីរពេទ្យរាជធានីភ្នំពេញ ដោយផ្អែកលើស្ថានភាពសុខភាពរបស់គាត់ មួយចំនួនបានជាសះស្បើយ និងមួយ ចំនួនទៀត បាននិងកំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ។ ករណីទាំងអស់ចាប់ផ្តើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនដើមទ្រូងចុកទ្រូង ថប់ដង្ហើមត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រា ស ពីទីតាំង៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា មន្ទីរ ពិសោធន៍ទទួលបានសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក ស្រា ស និងស្រាថ្នាំ ដែលមានសារធាតុមេតាណុល (Matrarol) លើសកម្រិតខ្ពស់ពី៩ ,៥ ដល់១៥ ភាគរយ ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំ ដល់អ្នកលក់ទាំងបោះដុំ និងរាយ ឱ្យផ្អាកអាជីវកម្ម ស្រា ស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំ ណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែល កើតហេតុឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិត ឬបិតសាមិនបានត្រឹមត្រូវតាមក្បួនខ្នាត បច្ចេកទេស។

ពាក់ព័ន្ធនឹងករណីនិងស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា ” ហេតុការណ៍ស្លាប់ នៅភូមិទាំង២នៃស្រុក ក្រគរ ខេត្តពោធិ៍សាត់ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានជាតិតុលខ្ពស់ បញ្ចាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ។

ដោយហេតុថាករណីស្លាប់ដោយសារតែការបរិភោគស្រា មានសារធាតុមេតាណុលនេះនៅតែបន្តកើតមានឡើងជា ដដែលៗ នៅក្នុងត្រីមានទី១ នៃឆ្នាំ ២០២១ នេះ មានជាអាទិ៍ ករណីស្លាប់ ១៤ករណី នៅស្រុកល្វាឯម ខេត្តកណ្តាល ។
ពីថ្ងៃទី៨ ដល់ទី២៣ ខែឧសភា ចំនួន ១៤នាក់ ករណីស្លាប់នៅស្រុកកំពង់ត្រាច ខេត្តកំពត ចំនួន១០នាក់ និងករណ៏ស្លាប់នៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់នេះ ដែលសរុបរួមទាំងអស់ស្លាប់៣១នាក់ហើយ ដោយសារតែពុលស្រា ។ អាស្រ័យ ហេតុនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវ នាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ នៅទូទាំងរាជធានី -ខេត្តទាំងអស់ អនុវត្តវិធានការដូចខាងក្រោមដើម្បីការពារការពុលស្រាដែលឋិតមិនត្រឹមត្រូវតាមបច្ចេកទេសនិងរក្សាជីវិតរបស់ខ្លួន ៖
ចូលរួមកុំពិសាស្រា ដែលបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ជាពិសេសគឺ ពិសាស្រា ស ឬស្រាថ្នាំ ដែលយកមេតាណុលមកលាយនេះតែម្ដង ។

ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រាស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ដល់ជីវិត។

ចំណែក បងប្អូនអាជ្ញាធរខេត្ត ស្រុក ក្រុង ខ័ណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និង ទប់ស្កាត់ការលក់ស្រាបិត ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋ ជៀសវាងយកសារធាតុ មេតាណុលលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះ វិលមុខ យ៉ាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមាការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វសប៊ុក ) និង គេហទំព័ររបស់ក្រសួងសុខាភិបាល wirchgokh ដែលគេហទំព័រនេះមានសម្ភាអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print