ខេត្តសៀមរាប៖ លេចចេញការចាប់អារម្មណ៍ថ្មីមួយក្រោយពី កញ្ញាប៊ី សុធារី មួយអំពីសក្កដានុពលទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៌នាខេត្តសៀមរាប។ ការបង្ហាញនេះគឺក្រោយពីនាងនឹងលេចបង្ហាញវត្តមាននៅលើឆាកអន្តរជាតិជាថ្មីក្នុងកម្មវិធីប្រកួតសម្រស់ថ្មីមួយ Miss Charm 2021នៅអំឡុងខែតុលាឆ្នាំ២០២១នេះដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
តាមការបញ្ជាក់របស់នាងបានលើកឡើងថា នេះគឺជាវីដេអូមួយដែលធ្លាប់បានផលិតសម្រាប់ឆ្នាំ២០២០ ប៉ុន្តែត្រូវបានខកខានយកទៅបង្ហាញព្រោះតែ កម្មវិធីតម្រូវឲ្យផលិតវីដេអូថ្មី ទើបវីដេអូចាស់នេះត្រូវបានទម្លាយ មុនពេលនាងចេញទៅប្រកួតកម្មវិធីខាងលើជាផ្លូវការ ហើយវីដេអូថ្មីត្រូវបានបង្ហាញក្នុងកម្មវិធីនាពេលខាងមុខនេះផងដែរ។ បើទោះបីជាវីដេអូចាស់ដែលធ្លាប់បានត្រៀមដាក់ឲ្យធ្វើការបោះឆ្នោតនិងបង្ហាញនេះត្រូវបានខកខានប៉ុន្តែទិដ្ឋភាពដែលត្រូវបានបញ្ចេញគឺនាងបានជ្រើសរើសខេត្តសៀមរាបដែលជាទឹកដីដែសម្បូរដោយសម្បត្តិវប្បធម៌ជាតិពិសេសប្រាសាទ និងជាទិសដៅទេសចរណ៍ចម្បងមួយរបស់ពិភពលោក។ លេចចេញការសាទរជាច្រើនពីអ្នកគាំទ្រថានាងអាចធ្វើបានយ៉ាងល្អ អំពីការណែនាំខ្លួន និងសក្កដានុពលរបស់កម្ពុជា បើទោះបីជាវីដេអូនេះមិនបានបង្ហាញលើឆាកអន្តរជាតិប៉ុន្តែពួកគេជឿជាក់ថាវីដេអូថ្មីរបស់នាងក៏កាន់តែទាក់ទាញ និងបង្ហាញពីភាពប្រណីតភាពរបស់កម្ពុជាផងដែរ។ នាងធ្លាប់បានចាត់ទុកតំណែងជាកញ្ញាឯកថាជាទំនួលខុសត្រូវធំមួយដែលនាងត្រូវបំពេញដែលមិនអាចធ្វេសប្រហែសបាន ហើយនាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតមួយនេះបើទើបីជាកម្មវិធីថ្មីសម្រាប់វិស័យកញ្ញាឯកនៅកម្ពុជាក៏ដោយ ក៏ជាឱកាសបង្ហាញពីសក្កដានុពលលើវិស័យទេសចរណ៍ វប្បធម៌ទៅកាន់ពិភពលោក។ នាងរំពឹងថាការលើកទឹកចិត្តពីប្រជាជនកម្ពុជាពិតជាសំខាន់សម្រាប់ការចេញទៅប្រកួតនៅពេលនេះ។
គួរបញ្ជាក់ដែរថា ប៊ី សុធារីគឺជាអតីតកញ្ញាឯកចក្រវាឡកម្ពុជា ២០១៧ និងជាបេក្ខនារីដំបូងគេដែលចូលរួមប្រកួតកញ្ញាឯកចក្រវាឡ២០១៧ នៅសហរដ្ឋអាមេរិក។ នាងមានអាយុ២៣ឆ្នាំកម្ពស់១,៧៣មានទឹកដីកំណើតនៅរាជធានីភ្នំពេញ។ នាងក៏នឹង ក្លាយជា បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ នៅចុងឆ្នាំ២០២១នេះក្នុងកម្មវិធី Miss Charm 2021នៅដើមខែតុលាខាងមុខ ដែលគេរំពឹងថានាងនឹងធ្វើបានល្អ ក្រោយពីឆ្លងកាត់បទពិសោធន៍និងការហ្វឹកហាត់កន្លងមកនេះ៕
https://youtu.be/_W_gbGIRkYU