ខេត្តកំពង់ចាម, រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់មន្ទីរសម្រាកព្យាបាល អ៉ិន សែ ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ចាប់ពីថ្ងៃទី៥ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពីមានអ្នកសម្រាលកូនវិជ្ជមានកូវីដ-១៩មកទីតាំងមួយនេះ។
ត្រូវបានបិទខ្ទប់ មន្ទីរសម្រាកព្យាបាល អុិន សែ ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ មានការ ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល សង្កាត់កំពង់ចាម និងម្ចាស់មន្ទីរសម្រាកព្យាបាល អុិន សែ ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សិលា