លោក ជុក មុន្នី នាំយកសម្ភារគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលសង្កាត់ចេក សម្រាប់ចាត់ចែងចែកជួនដល់គ្រួសារមានវិជ្ជមានជំងឺកូវីដ-១៩ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការ
ងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយក្រុងស្វាយរៀង បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលសង្កាត់ចេកសម្រាប់ចាត់ចែងចែកជួនដល់គ្រួសារមានវិជ្ជមានជំងឺកូវីដ-១៩ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះជួបការលំបាកខ្វះខាត។

ការប្រគល់គ្រឿងឧបភោគ
បរិភោគមួយចំនួនធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២១ក្រោមការអញ្ជើញចូលរួមពីលោកអភិបាលក្រុង
លោក ស សុដានី អភិបាលរងក្រុងស្វាយរៀង លោក រៀម ស៊ីណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយសង្កាត់ចេកនិងសមាជិកក្រុមការងារនិងលោកលោកស្រីសមាជិកក្រុមការងារសង្កាត់មួយចំនួនទៀត។

លោកជុក មុន្នី ប្រធានក្រុមការ
ងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយក្រុងស្វាយរៀងបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្ហហបណ្ឌិត  ម៉ែន សំអន ប្រធានក្រុមការ
ងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តស្វាយរៀងដល់លោកលោកស្រីប្រធានក្រុមការងារក៏ដូចជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ក៏ដូចជាលោកចៅសង្កាត់លោកលោកស្រីសមាជិកក្រុមការងារសង្កាត់ផងដែរ។

លោកប្រធានក៏បានណែនាំអោយក្រុមប្រឹក្សាសង្កាត់ ពេលទទួលបានសម្ភារនេះហើយត្រូវចុះយកទៅចែកជួន
គ្រូសារដែលកំពុងធ្វើចត្តាឡីស័ក ដែលមានអ្នកវិជ្ជមានកូវីដ-១៩ និងណែនាំអោយគាត់អនុវត្តតាមការណែនាំ និង
ថែទាំសុខភាពឱ្យបានល្អពិសេសត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមប្រសាសន៏របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន៣កុំ៣ការពារជាប់ជានិច្ចហើយបើមិនមានការចាំបាច់សូមកុំចេញពីផ្ទះផងដែរ។

សូមបញ្ជាក់ថា សម្ភារគ្រឿងឧបភោគសម្ភារដែលប្រគល់ជូនដល់រដ្ឋបាលសង្កាត់ចេកមាន៖ អង្ករ ១៧៥គីឡូក្រាម មីម៉ាម៉ា៧កេះ
ត្រីខកំប៉ុង១៤ឡូ ទឹកស៊ីអ៊ីវ៧យូរ
ទឹកត្រី៧ យួរទឹកបរិសុទ្ធ៣៥យួរ ទឹកសុទ្ធ៥ កេះនិងថវិកាចំនួន១លាន៨០ម៉ឺនរៀល ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print