ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ មានអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

បើយោងតាមការបញ្ជាក់ឱ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅសេវាខាងផ្នែកអតិថិជន ឬមានទំនាក់ទំនងជាមួយបុគ្គលិកខាងផ្នែកសេវាអតិថិជនធ្វើការនៅ ធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​ ៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ក្រោយពីតេស្ដលើកទី១ បានរកឃើញ អ្នកវិជ្ជមានម្នាក់ទៀត ក្នុងចំណោម អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់!

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print