ភ្នំពេញ, នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង សាគូរ៉ាប៊ូហ្វេ (ទល់មុខប៉េអ៊ឺមផ្ទៃប្រទេស) ដែលមានទីតាំងស្ថិតនៅ ផ្លូវសម្តេចប៉ែននុត(២៨៩) សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ បានចូលហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាង សាគូរ៉ាប៊ូហ្វេ (ទល់មុខប៉េអ៊ឺមផ្ទៃប្រទេស) ដែលមានទីតាំងស្ថិតនៅ ផ្លូវសម្តេចប៉ែននុត(២៨៩) សង្កាត់បឹងកក់១ ខខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖០០ ដល់ម៉ោង ២១៖០០។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានចូលហូបអាហារនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕