រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត !

ចែករំលែក៖

ខេត្តព្រះវិហារ, បើយោងតាមប្រភព ពីរដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ​ ជាមួយអ្នករួមដំណើរចំនួន០៣នាក់ទៀត នៅយប់ថ្ងៃទី០៥ ខែមិថុនា​ឆ្នាំ២០២១ វេលាម៉ោង ៩.១៥នាទី នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន០៣នាក់ និងអ្នកប៉ៈពាល់ផ្ទាល់ចំនូន០៣នាក់ដែលមានឈ្មោះដូចខាងក្រោម:

ក/. អ្នកវិជ្ជមានកូវីដ១៩
១/. ខាត់ សុភត ភេទស្រី អាយុ៥៦ ឆ្នាំ
២./ គុន ស្រីរិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ
៣./ កុមារី ខុន ស្រីខួច អាយុ៤ឆ្នាំ
ខ./ អ្នកប៉ៈពាល់ផ្ទាល់
១./ តាប់ សុខឿន ភេទប្រុស អាយុ៣៧ ឆ្នាំ
២./ តាប់ ចំរើន ភេទប្រុស អាយុ២១ ឆ្នាំ
៣./ តាប់ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ។ អ្នកទាំង៦រូបនេះ មានទីលំនៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រដ្ឋបាលខេត្តព្រះវិហារសូមបញ្ជាក់ថា​,ពួកគាត់ទាំងបីនាក់ ធ្វើដំណើរតាមរថយន្ត ជាមួយអ្នកបីអ្នកទៀតលុះដល់ភូមិសាស្រ្តស្រុករវៀង​ មានគ្រោះថ្នាក់ចរាចរណ៍​ក្រោយស្រាវជ្រាវ និងយកសំណាក គឺមានផ្ទុកវិជ្ជមានកូវីដ១៩ចំនួន៣នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print