អាមេរិកផ្តល់ជំនួយវ៉ាក់សាំង ៧៥០ពាន់ដូសឲ្យកោះតៃវ៉ាន់

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកបានសម្រេចផ្គត់ផ្គង់វ៉ាក់សាំងចំនួន៧៥០ពាន់
ដូសឲ្យកោះតៃវ៉ាន់ ក្នុងពេលដែលកោះនេះកំពុងតែខិតខំប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ- ១៩ជាថ្មី ក៏ដូចជាកង្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ។
សមាជិកព្រឹទ្ធសភាអាមេរិក៣រូប បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នាថ្ងៃទី៦ខែមិថុនានេះ ដោយនាំវ៉ាក់សាំងផ្តល់ជំនួយដល់កោះតៃវ៉ាន់ផងដែរ ក្នុងពេលដែល ទំនាក់ទំនងជាមួយចិនដីគោកកាន់តែតានតឹងនោះ។
សមាជិកព្រឹទ្ធសភាអាមេរិក លោក Tammy Duckworth បានឱ្យដឹងថា អាមេរិកបានផ្តល់វ៉ាក់សាំង ៧៥០ពាន់ដូសជូនដល់កោះតៃវ៉ាន់ ដែលជាផ្នែកមួយនៃគម្រោងចែកចាយវ៉ាក់សាំងនៅលើពិភពលោករបស់អាមេរិក ។ ជំនួយវ៉ាក់សំាងរបស់អាមេរិកនឹងធ្វើឲ្យកោះតៃវ៉ាន់កាន់តែមានកម្លាំងចិត្ត ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
កោះតៃវ៉ាន់ប្រឈមនឹងការផ្ទុះកូវីដ- ១៩ជាលើកទីពីរ ខណៈដែលពលរដ្ឋកោះនេះមានតែ ៣%ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុប ២៣,៥លាននាក់បានចាក់វ៉ាក់សាំងរួចរាល់៕

...

រូបភាព៖ plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print