អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានអំពាវនាវឲ្យចិន សងសំណងជាទឹកប្រាក់ ដល់អាមេរិក ១០ លានដុល្លារ ដោយសាតែការឆ្លងកូវីដ១៩ រាលដាលចេញពីទឹកដីចិន។
សារព័ត៌ The Hill បានផ្សាយថា ការអំពាវនាវខាងលើរបស់អាមេរិក កើតឡើងក្នុងពេលដែល មានវិវាទជុំវិញ ប្រភពកូវីដ១៩ ដែលបានផ្ទុះឡើងពេលដំបូង។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ គណបក្សសាធារណរដ្ឋនៅទីក្រុង Greenville ស្ថិតនៅភាគខាងជើង Carolina កាលបីថ្ងៃទី ៥ខែមិថុនា លោកត្រាំបាននិយាយថាដល់ពេលដែលពិភពលោក ចាំបាច់ត្រូវតែ បង្ខំឲ្យចិនទទួលខុសត្រូវចំពោះ ការឆ្លងរាលដាលកូវីដ១៩។
លោកត្រាំបានលើកឡើងថា ប្រទេសនៅជុំវិញពិភពលោក ត្រូវពិភាក្សាដើម្បី ផ្តល់វិក័យបត្តិ ទឹកប្រាក់ ១០ពាន់លានដុល្លារ ដែលប្រទេសចិនបង្ករឡើងនៅជុំវិញពិភពលោក។ លោកត្រាំបានលើកឡើងទៀតថា អាមេរិកគួតែដំឡើងពន្ធ១០០%ទៅលើទំនិញនាំចូលពីប្រទេសចិន ។
ការប្រកាសរបស់លោកត្រាំ ក្នុងពេលដែល មានទ្រឹស្តីថា កូវីដ ១៩ លេចចេញពីមន្ទីរពិសោធនៅទីក្រុងវូហានប្រទេសចិន ។ ចិនបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយលើកឡើងថា បើចង់ស្រាវជ្រាវមន្ទីរពិសោធគឺត្រូវតែស្រាវជ្រាវ នៅក្នុងទឹកដីអាមេរិក៕ ដោយ៖ធីរីណា