ពលរដ្ឋហុងគ្រីប្រមាណ១ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យចិន សាងសង់មហាវិទ្យាល័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានី ប៊ុយដាប៉ែស(Budapest)។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលដែលអនុញ្ញាតឲ្យចិនសាងសង់មហាវិទ្យាល័លើផ្ទៃដីទំហំកន្លះលានម៉ែត្រការ៉េ។ លោក Aron Berezcki មេដឹកនាំក្រុមបាតុករនិស្សិត បានឱ្យដឹងថា «ក្រៅពីសាងសង់អគារស្នាក់នៅ ពួកគេក៏បានសាងសង់មហាវិទ្យាល័យ សម្រាប់កូនចៅក្រុមអ្នកមាន ហើយបន្សល់នូវបំណុលជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។
សារព័ត៌មានស្រាវជ្រាវ Direkt36 បានផ្សាយថា ការសាងសង់គឺត្រូវចំណាយប្រាក់ដល់ទៅ១,៥ពាន់លានដុល្លារ ហើយក្រុមហ៊ុនសំណង់ចិនជាអ្នកសាងសង់។ ការសាងសង់នោះគឺជាការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មពីប្រទេសចិន។
នៅក្នុងពិធីដង្ហែក្បួនបាតុកម្ម អភិបាលក្រុង Budapest លោក Gergely Karacsony បានអំពាវនាវដល់ពលរដ្ឋប្រឆាំងនឹងការលក់ «អធិបតេយ្យភាពជាតិ» យើងចាំបាច់ត្រូវតែក្រោកឈរឡើងដើម្បីប្រទេសជាតិ។
កាលពីដើមខែមិថុនា រដ្ឋធានី Budapest បានផ្លាស់ប្តូរឈ្មោះទីតាំងជុំវិញដីតំបន់ដែលចិនកំពុងតែសាងសង់គម្រោង ដើម្បីជាការប្រឆាំង ។ ជាមួយគ្នានេះ ក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្តូរឈ្មោះផ្លូវ បង្កផលលំបាកយ៉ាងខ្លាំងនៅក្នុងសកម្មភាពសាងសង់ និងការរៀបចំឯកសារផ្សេងៗ៕
រូបភាព៖ Reuters