មិនធម្មតាឡើយ ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ទទួបានជោគជ័យនេះជាករណីទី៨

ចែករំលែក៖

ខេត្តស្វាយរៀង៖ មិនធម្មតាឡើយក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ ទទួបានជោគជ័យ។

យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា កាលវេលាម៉ោង៦និង២០នាទីយប់ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ មានអាស័យដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺ  ដោយទទួលបានកូនស្រីម្នាក់ទំងន់ ២,៨ គីឡូក្រាម ដែលនេះជាករណីទីប្រាំបីផងដែរសម្រាប់មន្ទីរពេទ្យខេត្តមិនតែប៉ុណ្ណោះសូមបងប្អូនប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។

ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីនេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការជួយសម្រាលកូនរហូតទទួលបានជោគជ័យនៅពេលនេះនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print