នារីម្នាក់បេីករថយន្តស៊េរីទំនេីប BMW បុកបង្គោលភ្លេីងកៀបជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីប BMW ក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លេីងថ្មពេញទំហឹងបណ្តាលឱ្យកៀបជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់របួសស្រាល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកBMW ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញBG -1123 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លេីងពេញទំហឹងបណ្តាលឱ្យរងការខូចខាតកៀបជាប់ទៅមុខលែងរួច​ សំណាងអ្នកបេីកបររបួសស្រាល។

ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោលរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print