រថយន្តFORTONERបេីកបុកក្បាលនាគពុះចែកទ្រូងផ្លូវវាចអស់មួយកង់រថយន្តបែកកង់ខាងមុខ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបម៉ាកFORTONERមួយគ្រឿងបេីកបរក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹងរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យវាចចេញពីគន្លងជូរមួយកង់​នៅចំណុចមុខក្រសួងដែនដីនគររូបនីយកម្ម​និងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង់​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ កាល ពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ ចំណែករថយន្តបង្កព្យាយាមបេីកគេចរហូតទៅដល់ស្នានីប្រងកាលតិចក៏ឈប់រថយន្តទុកចោលរួចឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFORTONER​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BL 0108បេីកបរដោយនារីម្នាក់និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយដោយធ្វេីដំណេីរតាមបណ្តោយផ្លួវព្រះមុនីវង់​ ក្នុងទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុសង្ស័យម្នាស់ស្រវឹងក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យវាចចេញពីគន្លងជូរមួយកង់​ ភ្លាមនោះរថយន្តបង្កក៏ព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចមុខស្ថានីយប្រេងកាល់តិចទេីបឈប់រថយន្តទុកចោលរួចឡេីងលេីរថយន្តមួយគ្រឿងទៀតគេចខ្លះនបាត់។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោលនៃស្នងការនគរបាលរាជធានីភ្នំពេញដេីម្បីចុះមកស្ទូចរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print