បុកគ្នាបីតង់រវាងរថយន្តនិងរថយន្តរួមទាំងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹងហើយក៏រេចង្កូតមកឆ្វេងដៃ ក៏មានម៉ូតូមួយគ្រឿងទៀតមក បុកចំពីចំហៀងខាងស្ដាំបណ្ដាលឲ្យដួលរងរបួសធ្ងន់បុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្ត ទៅបុកទូរបញ្ជាភ្លើងបំភ្លឺផ្លូវបាក់អស់១ទូរទៀតកល់ជាប់ទៅមុខលែង រួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ នេះកើតឡើងនៅវេលាម៉ោង៧និង ៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែមីថុនា
ឆ្នាំ២០២១ នៅចំណុចមុខវត្តមង្គលវ័នតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមសម្តីប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តតូយូតាព្រូស ពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2BK.0849 បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត តូយូតាកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P.8294បើកតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត លឿនដូចគ្នាបានមកបុកបញ្ឆិតចំកង់ខាងឆ្វេងដូចគ្នាគឺពេញទំហឹងតែម្ដងរងការខូចខាត ដាច់កង់ខាងឆ្វេងខាងមុខអស់១ដូចគ្នា ។ ហើយបណ្ដាលឱ្យរថយន្តកូឡារេចង្កូបមកខាងឆ្វេងដៃ ខណៈ ពេលនោះក៏មានម៉ូតូមួយគ្រឿងគឺម៉ាកឌ្រីមសង់ C125ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1O.2270បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចបើកយ៉ាងលឿនបានមកបុកចំកង់ខាងក្រោយនៃរថយន្តកូរ៉ូឡាបណ្ដាលឲ្យដួលរងរបួសធ្ងន់ ម៉ូតូខ្ទិចផ្នែកខាងមុខមើល លែងយល់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិតផងដែរ។រថយន្តមិនទាន់អស់ល្បឿនក៏បន្តឡើងលើចិញ្ចើមផ្លូវទៅបុកទូរ បញ្ជាភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់ ១ទូរ ទប់ជាប់នឹងបង្គោលភ្លើងថ្មទៅមុខលែងរួច តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះអ្នកបើករថយន្តទាំងសង្ខាងមិនមានរង របួសនោះទេ។ហើយក៏បានចាកចេញពីកន្លែងកើតហេតុបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅចរាចរណ៏ រាជធានី ភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print