រយៈពេល​ ៥ខែដំបូងក្នុងឆ្នាំ២០២១នេះ! ការនាំចេញម្ទេសស្រស់ នៅកម្ពុជា​ មានការកើនឡើង

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ លោក​ វេង សាខុន បានថ្លែង​ឲ្យ​ដឹង​ថា​៖​ ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំ២០២១នេះ។ ជាក់ស្ដែង​យោង​តាមស្ថិតិ​ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ៥០៧.១២ តោនត្រូវបាននាំចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។

បើយោងតាមស្ថិតិដែលបានចែករំលែកថ្មីៗនេះ ដោយលោក វេង សាខុន​ បានបញ្ជាក់ទៀតថា​ ជាមួយគ្នានេះ​ ប្រទេសកម្ពុជា​ នាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជា​ ជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃ​ បន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕ដោយ​៖សហការី​

...

រូបថត​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print