លោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញពិនិត្យទីតាំងសម្រាប់ សង់អគាររដ្ឋបាលក្រុងបូកគោខេត្តកំពត

ចែករំលែក៖

ខេត្តកំពត, បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត អមដំណើរ ដោយ អភិបាលរងខេត្ត មន្ត្រីនៃមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបជាមួយនឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសុខា hotel group ដើម្បីពិនិត្យ រកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពតនៃខេត្តកំពត។

ការចុះពិនិត្យដល់ទីតាំង ក្នុងឱកាសនោះ គឺស្ថិតនៅ ជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើង រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ ដែលជាជម្រើស ផ្ដល់ជូននឹងបង្ហាញដោយក្រុមហ៊ុន sokha hotel។

លោក ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការចុះមកពិនិត្យ និងការជ្រើសរើសរកទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពត ពេលៗនេះ គឺផ្អែកតាមអនុសាសន៍ណែនាំ នៅក្នុងកិច្ចប្រជុំលើកទី២ តាមរយៈវីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដោយធ្វើយ៉ាងណាឱ្យរដ្ឋបាលខេត្តកំពតមានកិច្ចសហការនឹងដាក់សំណើទៅក្រុមហ៊ុន sokha hotel ដើម្បីជ្រើសរើសកំណត់ទីតាំងឲ្យបានជាក់លាក់ក្នុងដំណើរការសាងសង់អគាររដ្ឋបាលរបស់ក្រុងកំពត រួមនិងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានលក្ខណៈសមរម្យងាយស្រួល បំរើសេវាជូនប្រជាពលរដ្ឋបានល្អ ក៏ដូចជាការងារដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ក្នុងតំបន់ដែលមានសក្ដានុពលនេះផងដែរ។

ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខាអូតែល ស្នើឲ្យមានកិច្ចសហការផ្តល់លទ្ធភាព ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យបានដំណើរការសាងសង់អាគាររដ្ឋបាលក្រុងកំពត បានលេចជារូបរាងឡើងឆាប់ៗខាងមុខនេះ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន sokha hotel group ក៏បានសម្ដែងការស្វាគមន៍ នឹងចូលរួមកិច្ចសហការគាំទ្រចំពោះដំណើរការសាងសង់អគាររដ្ឋបាលក្រុងកំពតខេត្តកំពតនេះ ឲ្យបានឆាប់នៅពេលខាងមុខនេះដែរ ដោយអ្នកឧកញ៉ាបាន បង្ហាញទីតាំងដីដែលជាជម្រើសការសាងសង់ គឺនៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print