នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ករណីយកកាំបិតប៉័ងតោកាប់ក្បាលជនរងគ្រោះបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស) កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
ចំណែកជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅខ្លី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។
លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌ បានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យកកាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ! ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលបែកចេញឈាម។ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរនោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិឹងវត្ថុតាងកាំបិតប៉័ងតោ១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print