​ក្រោយ​រិះគន់​ពី​គណបក្ស​ខ្លួន​មហាសេដ្ឋី​ ដូ​ណា​ល់​ ត្រាំ​ បរាជ័យ​យ៉ាង​ខ្លាំង​

ចែករំលែក៖

jouster-6414-DonaldTrump

​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ក្នុង​ការ​ បោះ​ឆ្នោត​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​ មុខ​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​នា​ថ្ងៃ​ទី​១២​ ខែមីនា​ នៅ​ ទីក្រុង​វ៉ា​ស៊ី​តោន​ និង​រដ្ឋ​ Wyoming​ បេក្ខភាព​ដែល​កំពុង​តែ​នាំមុខ​នោះ​គឺ​ មហាសេដ្ឋី​ដូ​ណា​ល់​ ត្រាំ​ ពេល​នេះ​បាន​ បរាជ័យ​យ៉ាង​ខ្លាំង​ដោយ​ទទួល​បាន​សំឡេង​ គាំទ្រ​តែ​១៣,៧​ភាគរយ​ប៉ុណ្ណោះ​។​ តំណាង​ រាស្ដ្រ​មក​ពី​គណបក្ស​ Floridaelak​ marco​ Rubio​ បាន​នាំមុខ​លើ​លោក​ ដូ​ណា​ល់​ ត្រាំ​ ដោយ​មាន​សំឡេង​គាំទ្រ​ យ៉ាងច្រើន​គឺ​៣៧,៣​ភាគរយ​។​ ចំណែក​ អភិបាល​រដ្ឋ​ Ohio​ លោក​ John​ Kasich​ មាន​សំឡេង​គាំទ្រ​៣៥,៥​ភាគរយ​។​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើ​រើស​បេ​ក្ខ​ ភាព​ប្រធានាធិបតី​កន្លង​មក​លោក​ដូ​ណា​ល់​ ត្រាំ​ ទទួល​បាន​ជ័យជម្នះ​ជា​បន្ដបន្ទាប់​ ប៉ុន្ដែ​មិន​ដែល​មាន​សំឡេង​គាំទ្រ​លើស​ពី​៥០​ភាគរយ​នោះ​ឡើយ​។​ លើស​ពី​នេះ​ទៅ​ ទៀត​ផ្លូវ​នៅ​វែង​ឆ្ងាយ​បេក្ខភាព​គណបក្ស​សាធារណរដ្ឋ​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងតិច​១២៣៧​ពី​សមាជិក​គណបក្ស​នៅ​ ក្នុង​មហាសន្និបាត​គណបក្ស​នា​ខែកក្កដា​ ដើម្បី​បោះ​ឆ្នោត​សម្រេច​ជា​លើក​ចុង​ក្រោយ​ ទៅ​លើ​បេក្ខភាព​តំណាង​ឱ្យ​គណបក្ស​របស់​ ខ្លួន​ ។​

...

ការ​ប្រកួតប្រជែង​ចូល​កាន់​តំណែង​ នៅ​សេត​វិមាន​តាម​ការ​ព្យាករ​គឺ​កាន់​ តែ​មាន​ភាព​តានតឹង​ជាង​មុន​ពេល​ដែល​បោះ​ឆ្នោត​នៅ​រដ្ឋ​សំខាន់ៗ​នា​ថ្ងៃ​ទី​១៥​ ខែ​ មីនា​គឺ​រដ្ឋ​ Florida,​ Illionois,​ Missouri,​ north​ Carolina​ និង​រដ្ឋ​ Ohio​ ។​

​បើ​ប្រៀបធៀប​នឹង​ការ​គាំទ្រ​ទៅ​លើ​ គណបក្ស​ប្រជាធិបតេយ្យ​វិញ​គឺ​មាន​ សំឡេង​គាំទ្រ​លើស​ពី​៥០​ភាគរយ​។​ ទាំង​ នោះ​មាន​ន័យ​ថា​ បើ​ទោះបី​បុគ្គល​ណា​ ក្លាយជា​បេក្ខភាព​របស់​គណបក្ស​សាធារណ​ រដ្ឋ​នោះ​ក៏​ពិបាក​យកឈ្នះ​លើ​បេក្ខភាព​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​លោក​ ស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ កំពុង​តែ​នាំមុខ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print