ដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីអាមេរិកនៅក្នុងការ បោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១៦ខាង មុខមានការប្រែប្រួលគួរឱ្យកត់សម្គាល់។
នៅក្នុងការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋនាថ្ងៃទី១២ ខែមីនា នៅ ទីក្រុងវ៉ាស៊ីតោន និងរដ្ឋ Wyoming បេក្ខភាពដែលកំពុងតែនាំមុខនោះគឺ មហាសេដ្ឋីដូណាល់ ត្រាំ ពេលនេះបាន បរាជ័យយ៉ាងខ្លាំងដោយទទួលបានសំឡេង គាំទ្រតែ១៣,៧ភាគរយប៉ុណ្ណោះ។ តំណាង រាស្ដ្រមកពីគណបក្ស Floridaelak marco Rubio បាននាំមុខលើលោក ដូណាល់ ត្រាំ ដោយមានសំឡេងគាំទ្រ យ៉ាងច្រើនគឺ៣៧,៣ភាគរយ។ ចំណែក អភិបាលរដ្ឋ Ohio លោក John Kasich មានសំឡេងគាំទ្រ៣៥,៥ភាគរយ។
នៅក្នុងការបោះឆ្នោតជ្រើរើសបេក្ខ ភាពប្រធានាធិបតីកន្លងមកលោកដូណាល់ ត្រាំ ទទួលបានជ័យជម្នះជាបន្ដបន្ទាប់ ប៉ុន្ដែមិនដែលមានសំឡេងគាំទ្រលើសពី៥០ភាគរយនោះឡើយ។ លើសពីនេះទៅ ទៀតផ្លូវនៅវែងឆ្ងាយបេក្ខភាពគណបក្សសាធារណរដ្ឋត្រូវទទួលបានសំឡេងគាំទ្រយ៉ាងតិច១២៣៧ពីសមាជិកគណបក្សនៅ ក្នុងមហាសន្និបាតគណបក្សនាខែកក្កដា ដើម្បីបោះឆ្នោតសម្រេចជាលើកចុងក្រោយ ទៅលើបេក្ខភាពតំណាងឱ្យគណបក្សរបស់ ខ្លួន ។
បើប្រៀបធៀបនឹងការគាំទ្រទៅលើ គណបក្សប្រជាធិបតេយ្យវិញគឺមាន សំឡេងគាំទ្រលើសពី៥០ភាគរយ។ ទាំង នោះមានន័យថា បើទោះបីបុគ្គលណា ក្លាយជាបេក្ខភាពរបស់គណបក្សសាធារណ រដ្ឋនោះក៏ពិបាកយកឈ្នះលើបេក្ខភាព មកពីគណបក្សប្រជាធិបតេយ្យដែលលោក ស្រីហ៊ីលឡារី គ្លីនតុន កំពុងតែនាំមុខ ៕ ម៉ែវ សាធី