​ហេតុ​អ្វី​ចិន​មិន​ខ្លាច​សហរដ្ឋអាមេរិក​នៅ​ក្នុង​វិវាទ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​

ចែករំលែក៖

dwert

ការណ៍​ដែល​ចិន​មិន​ខ្លាច​អា​មេ​រិ​ក​នៅ​ក្នុង​វិវាទ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ នោះ​ដោយសារ​តែ​ចិន​មាន​អាវុធ​ទំនើបៗ​ បំផុត​ដែល​អាច​កម្ទេច​អា​មេ​រិ​កបាន​គ្រប់​ ពេល​ ពិសេស​គឺ​ទីតាំង​យោធា​នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ក្នុង​នោះ​មាន​នាវា​ ផ្ទុក​យន្ដហោះ​អា​មេ​រិ​ក​ជាដើម​ ។​

​កន្លង​មក​ចិន​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ទំនើប​បំផុត​របស់​ខ្លួន​ដែល​អា​មេ​រិ​ក​ឱ្យឈ្មោះ​ WU-14​ ធ្វើ​ឱ្យ​មន្ដ្រី​ក្រសួង​ការ​ ពារ​ជាតិ​អា​មេ​រិ​ក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ជាមួយនឹង​ការ​អនុវត្ដ​កាំជ្រួច​មី​ស៊ី​ល​ ល្បឿន​លឿន​របស់​ចិន​ ធ្វើ​ឱ្យ​អា​មេ​រិ​ក​ ត្រូវ​តែ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​មី​ស៊ី​ល​បន្ថែម​ទៀត​សម្រាប់​ទប់ទល់​នឹង​មី​ស៊ី​ល​ដ៏​ទំនើប​ទាំងនោះ​ ។​

​ក្រសួងការពារជាតិ​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ទើបតែ​បាន​សាកល្បង​កាំជ្រួច​ មី​ស៊ី​ល​ដែល​បាញ់​ត្រង់​ឡើង​ទៅ​លើ​អាកាស​ ហើយ​វិល​ត្រឡប់​សំដៅ​គោលដៅ​នៅ​ លើ​ដី​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ ដល់​ទៅ​១០​ដង​ ស្មើនឹង​ល្បឿន​១២.៣៥៩​ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ ប្រភេទ​កាំ​ ជ្រួ​ច​មី​ស៊ី​ល​នេះ​ចិន​បាន​សាកល្បង​២​លើក​ រួច​មក​ហើយ​ប្រកបដោយ​ជោគជ័យ​គឺ​លើក​ ទី​១​សាកល្បង​នៅ​ថ្ងៃ​ទី​៩​ ខែមករា​ និង​ លើក​ទី​២​នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ។​ ដូច្នេះ​ ចិន​ក្លាយជា​ប្រទេស​ទី​៣​បន្ទាប់​ពី​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ដែល​ស្រាវជ្រាវ​ផលិត​កាំជ្រួច​ មី​ស៊ី​ល​ដែល​គ្មាន​អ្វី​មក​រារាំង​ទប់ស្កាត់​បាន​ ឡើយ​ ដោយសារ​តែ​ល្បឿន​លឿន​ជាង​ សំឡេង​រហូត​ដល់​ទៅ​១០​ដង​ ហើយ​អាច​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​បាន​ទៀត​ផង​ ។​

​ចិន​កំពុង​ខិតខំ​ផលិត​ប្រភេទ​កាំជ្រួច​ មី​ស៊ី​ល​ល្បឿន​លឿន​ដែល​អាច​បាញ់​ពីលើ​អាកាស​ និង​នៅ​លើ​ដី​ទៅ​កាន់​គោលដៅ​ ដែល​កំណត់​ទុក​។​ គោលដៅ​ក្នុង​កម្មវិធី​ ស្រាវជ្រាវ​ផលិត​មី​ស៊ី​លអាច​បំផ្លាញ​ទី​ តាំង​ទាំងឡាយ​នៅ​លើ​ភព​ផែនដី​ក្នុង​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​បច្ចេក​ វិទ្យា​ទាំងនោះ​ជួប​នូវ​ផល​លំបាក​យ៉ាង​ខ្លាំង​ ដោយ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ផលិត​ក៏​ដូច​ជា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ ប៉ុន្ដែ​ នៅ​ពេល​ដែល​ផលិត​បាន​ជោគជ័យ​មី​ស៊ី​ល​ នោះ​អាច​ជួយ​ឱ្យ​ចិន​ប្រៀបផ្ទឹម​នឹង​ប្រព័ន្ធ​មី​ស៊ី​ល​ទំនើប​របស់​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ គឺ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ទប់ទល់​រាល់​ការ​គំរាមកំហែង​ ។​

​តាម​អ្នកឯកទេស​របស់​អា​មេ​រិ​ក​កាំ​ ជ្រួ​ច​មី​ស៊ី​ល​ WU-14​ របស់​ចិន​ ពេល​ ដំបូង​គឺ​មាន​សមត្ថភាព​បំផ្លាញ​នាវា​មុជ​ ទឹក​ ក្រោយមក​ទើប​អាច​វិ​វត្ដ​ទៅ​ជា​កាំ​ ជ្រួ​ច​មី​ស៊ី​ល​យុទ្ធសាស្ដ្រ​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​ទៅ​លើ​គោលដៅ​ដូច​ការ​ ចង់បាន​ ។​

​ចិន​មិន​ខ្លាច​អា​មេ​រិ​ក​ទេ​ ខ្លាច​តែ​ឥណ្ឌា​ ដែល​មាន​បរមាណូ​ ហើយ​មាន​ព្រំដែន​ ជាប់​គ្នា​

ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ថា​ ចិន​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ ខិតខំ​ការពារ​សន្ដិភាព​ ស្ថិរភាព​ក្នុង​តំបន់​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ហើយ​ចិន​មិន​ អនុញ្ញាត​ឱ្យ​អា​មេ​រិ​ក​និង​ឥណ្ឌា​ជ្រៀតជ្រែក​ ចូល​ទីកន្លែង​នេះ​ឡើយ​ ដោយ​ចិន​ចាត់​ ទុក​ថា​ “​ជាទី​លាន​ផ្ទះ​របស់​ខ្លួន​”​ ។​

​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​មាន​ប្រតិកម្ម​ ដូច​ខាងលើ​ក្រោយ​ពេល​អា​មេ​រិ​ក​ និង​ ឥណ្ឌា​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​ស្ថានភាព​សន្ដិសុខ​ សេរីភាព​ចរាចរណ៍​ នៅ​លើ​ដែនសមុទ្រ​ និង​ដែនអាកាស​ក្នុង​ តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ បាន​ប្រកាស​ថា​ ស្ថានភាព​វិបត្ដិ​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​ចាំបាច់​ត្រូវ​តែ​ ដោះស្រាយ​ដោយ​ការ​ចរចា​រវាង​ភាគី​ ពាក់ព័ន្ធ​។​ ស្ថានភាព​បច្ចុប្បន្ន​នៅ​ដែន​ សមុទ្រ​ចិន​ភាគ​ខាងត្បូង​គឺ​មាន​សុខ​សន្ដិភាព​ បើ​ទោះបី​នៅ​មាន​វិវាទ​មួយ​ចំនួន​ រវាង​ចិន​នឹង​ប្រទេស​អាស៊ាន​ក៏​ដោយ​ ។​

​កន្លង​មក​ចិន​បាន​ប្រកាស​ថា​ អា​មេ​ រិ​ក​និង​ឥណ្ឌា​មិន​ត្រូវ​ព្រួយបារម្ភ​ពី​សេរី​ ភាព​ចរាចរណ៍​លើ​ដែនសមុទ្រ​ និង​ដែន​ អាកាស​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ នោះ​ឡើយ​។​ ការ​ប្រកាស​រួម​រវាង​អា​មេ​ រិ​ក​នឹង​ឥណ្ឌា​មិន​បាន​និយាយ​ផ្ទាល់​ដល់​ ប្រទេស​ចិន​នោះ​ឡើយ​គឺ​គ្រាន់តែ​បង្ហាញ​ ភាគ​ខាងត្បូង​តែ​ប៉ុណ្ណោះ​ ។​

​ចិន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ខ្លាច​អា​មេ​រិ​ក​-​ឥណ្ឌា​លូកដៃ​ចូល​ក្នុង​ស្ថាន​ ភាព​ដែនសមុទ្រ​ខាងត្បូង​ដែល​ជាទី​លាន​ផ្ទះ​របស់​ចិន​ ជា​ផលប្រយោជន៍​ចម្បង​ បំផុត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ឱ្យ​ក្លាយ​ ទៅ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​ លើ​ពិភពលោក​នា​ពេល​អនាគត​ ។​

...

​អ្វី​ដែល​ចិន​កាន់តែ​ព្រួយបារម្ភ​ជាង​ នេះ​ទៅ​ទៀត​នោះ​គឺ​ឥណ្ឌា​បាន​ឯកភាព​ លក់​កាំជ្រួច​មី​ស៊ី​ល​ឱ្យ​វៀតណាម​និង​ជំរុញ​ ឱ្យ​មាន​សកម្មភាព​យាមល្បាត​នៅ​តាម​ ដែនសមុទ្រ​។​ សារព័ត៌មាន​ឥណ្ឌា​អ៊ិ​ច​ ស្ព្រេ​ស​កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ បាន​ផ្សព្វ​ ផ្សាយ​ថា​ ឥណ្ឌា​-​អា​មេ​រិ​ក​មាន​គម្រោង​ ជួយ​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អា​ ស៊ា​ន​ដែល​មាន​វិវាទ​ជាមួយ​ចិន​ ពិសេស​ គឺ​ការ​សម្រេច​លក់​មី​ស៊ី​ល​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ គឺ​ភាគី​ឥណ្ឌា​ដែល​ចិន​ចាត់​ ទុក​ថា​ ជា​សកម្មភាព​ជំរុញ​ឱ្យ​មាន​អ​សន្ដិ​ សុខ​នៅ​ក្នុង​តំបន់​។​ ការ​គាំទ្រ​ដល់​ប្រទេស​ ដែល​មាន​វិវាទ​ជាមួយ​ចិន​ជា​សកម្មភាព​ ដែល​ភាគី​ចិន​មិន​អាច​ទទួលយក​បាន​ ឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print