នាយកក្រុមហ៊ុនអំពៅស្ករ អំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត៣កុំ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបជៀសផុតពីជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកកុយសារ៉េននាយកក្រុមហ៊ុនអំពៅស្ករអំពាវនាវដល់បងប្អូនកម្មករប្រមាណជិត១០០នាក់សូមបន្តអនុវត្ត៣កុំ៣ការពារនិងរក្សាគម្លាតថែទាំសុខភាពជាចម្បងទើបយើងជៀសផុតពីការីករាលដាលជម្ងឺកូវីត១៩ទាំងអស់គ្នា។

ការអំពាវនាវបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១ក្នុងការចុះជួបសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនកម្មករប្រមាណជិត១០០នាក់ដែលធ្វើស្មៅថែទាំអំពៅស្ករស្ថិតក្នុងភូមិត្រពាំងតាអីឃុំព្រៃតាអីស្រុកស្វាយទាបខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់សមត្ថកិច្ចការពារព្រំដែនជាច្រើននាក់ផងដែរ។

លោក  កុយ សារ៉េន បានអោយដឹងថាបញ្ហាប្រឈមនាពេលនេះក្នុងការថែទាំគល់អំពៅក្នុងឆ្នាំនេះមានការយឹតយ៉ាវប្រមូលផលនាចុងខែ៤ដោយជារៀងរាល់ឆ្នាំគឺប្រមូលដើមខែ១ប៉ុន្តែដោយសារតែមានកត្តាជាច្រើនដូចជាការីករាលដាលជំងឺឆ្លងកូវីដ-១៩ដោយការប្រមូលផលនាំចេញមានការលំបាកនិងយឹតយ៉ាវផងដែរ។

លោកបន្តថា ដោយកម្មកររបស់លោកគឺធ្វើការតែ៣ម៉ោងប៉ុណ្ណោះសម្រាកហើយ ចាប់ពីម៉ោង៧រហូតដល់ម៉ោង១០ព្រឹក រយះពេលកន្លះថ្ងៃប៉ុណ្ណោះដោយលោកបាន ផ្ដល់កំរៃជាថវិការសម្រាប់ពួកគាត់ក្នុងម្នាក់ៗជាថវិការចំនួន១៥០០០រៀលដោយខាងក្រុមហ៊ុនអំពៅស្ករបានផ្ដល់ការងារអោយបងប្អូនប្រជាពលរដ្ឋ ដោយមិនចាំបាច់ចំណាកស្រុកទៅបម្រើការងារនៅខេត្តផ្សេងនិងសម្រួលក្នុងការដោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនផងដែរបានមួយកំរិត។

លោកកុយសារ៉េន ក៏បានជម្រុញដល់បងប្អូនកម្មករទាំងអស់ពេលម៉ោងធ្វើការសូមបន្តរក្សាគម្លាតពីគ្នាមួយម៉ែត្រកន្លះ ពីរងមួយ ទៅរងមួយនិងចូលរួមថែរក្សាសុខភាពដោយប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ
ទើបជៀសផុតពីជំងឺ-កូវីដ១៩ដែលរាតត្បាតពេញទូទាំងប្រទេស។

ក្នុងឪកាសនោះដើម្បីជារបស់កំដរដៃលោកក៏បានចែកអំណោយជម្រុះមានដូចជាសារ៉ុងនិងក្រម៉ារព្រមទាំងចែកម៉ាស់ដល់បងប្អូនកម្មករប្រមាណជិត១០០នាក់យ៉ាងភាពស្និតស្នាលផងដែរ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print