ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់គ្រឿងក្រអូបនិងបើកអីម៉ានី នៅខាងជើងផ្សារវាលយន្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ ព្រោះម្ចាស់ហាងមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាដោយមានបុរសឈ្មោះ មាស នួន អាយុ ៣៩ឆ្នាំ បើកអីម៉ានី និងភរិយាឈ្មោះ ខឹម វាសនា អាយុ ៣៦ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងក្រអូប នៅខាងជើងផ្សារវាលយន្ត មានជំងឺកូវីដ-១៩។
ដោយគិតចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ផ្សារវាលយន្ត ខាងជើងផ្សារឈៀងខាងលិច ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន