ខេត្តស្វាយរៀង៖ អនុវត្តតាមការណែនាំរបស់លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងារយុវជនខេត្តស្វាយរៀង បាននាំយកសម្ភារប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-១៩ដែលជាអំណោយ របស់លោក ហេង សុខណាង ប្រគល់ជូនលោកស្រីឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងដើម្បីចូលរួមចំណែកក្នុងសកម្មភាព បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងក៏បានថ្លែងអំណរគុណចំពោះលោក ហេង សុខណាង ប្រធានក្រុមការងារយុវជនចុះជួខេត្តស្វាយរៀង
និងសហការី ដែលបាននាំយកនូវសម្ភារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩រួមមាន ម៉ាស់ចំនួន ១០ ០០០ និងអាល់កុល ៦០លីត្រនៅពេលនេះ គឺបានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្ត និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នា ត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្ន។
ទន្ទឹមនេះ លោកស្រីបន្ថែមថា អំណោយជាសម្ភារដែលទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
បន្ទាប់មក លេខាធិការដ្ឋានក្រុមការងារយុវជនខេត្តស្វាយរៀងបានផ្តាំផ្ញើដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង សូមមានសុខភាពល្អ និងចៀសឱ្យផុតពីជំងឺកូវីដ-១៩នេះផងដែរ៕
ដោយ៖ យឹម សុថាន