អភិបាលខណ្ឌដូនពេញ ដឹកនាំមន្រ្ដីពាក់ព័ន្ធចុះពិនិត្យ និងសម្របសម្រួល ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង៥ទីតាំង ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំមន្រ្ដីពាក់ព័ន្ធក្រោមឱវាទចុះពិនិត្យ និងសម្របសម្រួលកិច្ចដំណើរការចាក់វ៉ាក់សាំងការពារជំងឺកាចសាហាវកូវីដ១៩ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ចំពោះ​មណ្ឌលចំនួន ៥​ នេះរួមមាន៖ សាលាបឋមសិក្សាហាំងង៉ោ, សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សា-អនុវិទ្យាល័យចតុមុខ, សាលាបឋមសិក្សាព្រះនរោត្តម និង វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ដើម្បីបងប្អូនប្រជាពលរដ្ឋមកទទួលយកវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ។

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌដូនពេញ ក៏សូមធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅក្នុងខណ្ឌដូនពេញ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមអញ្ជើញមកចាក់វ៉ាក់សាំងតាមទីតាំងមណ្ឌលដែលរដ្ឋបាលខណ្ឌ និងក្រសួងសុខាភិបាលបានកំណត់ខាងលេី។

ជាពិសេសសូម បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលយកសេវាខាងលើ សូមប្រកាន់ភ្ជាប់វិធានការសុខាភិបាល ៣កុំ ៣ការពារ និង គោរពតាមការណែនាំនាំរបស់គ្រូពេទ្យក្រោយពេលបានចាក់វ៉ាក់សាំង ផងដែរ ដើម្បីធានាបានថាបងប្អូនទទួលបានវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print