ប្ដីចិត្តអប្រិយ​ធ្វេីបាបប្រពន្ធទាំងផ្លូវចិត្តនិងផ្លូវកាយខ្លាំងពេក​ធ្វើឱ្យប្រពន្ធអត់ទ្រាំលែងបានបីកូនខ្ចីទេីបតែកេីតចេញពីផ្ទះទាំងកណ្ដាលយប់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានបីកូនខ្ចីអាយុ
ទេីបតែជាង១ខែចាកចេញពីផ្ទះនៅស្ទឹងមានជ័យ​ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ទាំងកណ្ដាលយប់​ ព្រោះតែអត់ទ្រាំនឹងប្ដីចិត្តអប្រិយដែលធ្វេីបាបផ្លូវចិត្តនិងផ្លូវកាយលែងបាន។ ការប្រទះឃេីញស្ត្រីបីកូនខ្ចីតាមផ្លូវនេះបានកើតមានឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លិប​តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ បេីតាមសម្ដីស្ត្រីខាងលេីបានរៀបរាប់ទាំងអួលដេីម​.ក​ ប្រាប់អ្នកសារព័ត៌មាន​ ថា​ រូបគាត់ទេីបតែសម្រាលបានកូនស្រី​ អាយុជាងមួយខែ​ប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង៣ឆ្នាំ​មកហើយ ។ ស្ត្រីរូបនេះបានបន្តថា​ ប្ដីរបស់គាត់តែងតែវាយធ្វេីបាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូន​រួច​ ជាពិសេសវាយធ្វេីបាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀត​ ទេីបធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន​ ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ ទាំងដែលគ្មានលុយ១រៀល​ និងគ្មានសម្ភារសម្រាប់កូនតាមខ្លួនទៀតផង​ ។

​ ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចី
ដេីរតាមផ្លូវទាំងកណ្ដាលយប់​និងយំផង​នោះ​ បងប្អូនអ្នកសារព័ត៌មានជាច្រេីនក៏បានធ្វេីការឡាយផ្ទាល់សួរនាំ​ និងអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិតដល់ស្ត្រីខាងលេីដេីម្បីជួយ​ដល់រូបគាត់ក្រែងទទួលបានថវិកាខ្លះសម្រាប់ទិញសម្ភារឱ្យកូនប្រេីប្រាស់​ និងទឹកដោះគោ​ឱ្យកូនបៅ ។ នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយៈធនាគារABAមកកាន់អ្នកសារព័ត៌មានបានថវិកាចំនួម២២០$​ប្រគល់ជូនស្ត្រីខាងលេី​ និងធ្វេីដំណេីរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ តាមរយៈឡំប្រឺតាទាំងយប់ផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print