ភ្នំពេញ ៖ ស្ត្រីម្នាក់បានបីកូនខ្ចីអាយុ
ទេីបតែជាង១ខែចាកចេញពីផ្ទះនៅស្ទឹងមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង ខេត្តកណ្ដាលទាំងកណ្ដាលយប់ ព្រោះតែអត់ទ្រាំនឹងប្ដីចិត្តអប្រិយដែលធ្វេីបាបផ្លូវចិត្តនិងផ្លូវកាយលែងបាន។ ការប្រទះឃេីញស្ត្រីបីកូនខ្ចីតាមផ្លូវនេះបានកើតមានឡើងនៅវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លិបតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីស្ត្រីខាងលេីបានរៀបរាប់ទាំងអួលដេីម.ក ប្រាប់អ្នកសារព័ត៌មាន ថា រូបគាត់ទេីបតែសម្រាលបានកូនស្រី អាយុជាងមួយខែប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង៣ឆ្នាំមកហើយ ។ ស្ត្រីរូបនេះបានបន្តថា ប្ដីរបស់គាត់តែងតែវាយធ្វេីបាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូនរួច ជាពិសេសវាយធ្វេីបាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀត ទេីបធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែលគ្មានលុយ១រៀល និងគ្មានសម្ភារសម្រាប់កូនតាមខ្លួនទៀតផង ។
ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចី
ដេីរតាមផ្លូវទាំងកណ្ដាលយប់និងយំផងនោះ បងប្អូនអ្នកសារព័ត៌មានជាច្រេីនក៏បានធ្វេីការឡាយផ្ទាល់សួរនាំ និងអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិតដល់ស្ត្រីខាងលេីដេីម្បីជួយដល់រូបគាត់ក្រែងទទួលបានថវិកាខ្លះសម្រាប់ទិញសម្ភារឱ្យកូនប្រេីប្រាស់ និងទឹកដោះគោឱ្យកូនបៅ ។ នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយៈធនាគារABAមកកាន់អ្នកសារព័ត៌មានបានថវិកាចំនួម២២០$ប្រគល់ជូនស្ត្រីខាងលេី និងធ្វេីដំណេីរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល តាមរយៈឡំប្រឺតាទាំងយប់ផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ