ខេត្តសៀមរាប, អាជ្ញាធរខេត្តសៀមរាបត្រូវបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយកំណត់ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” មានដូចខាងក្រោម៖
“តំបន់ក្រហម” ៖ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប -“តំបន់លឿងទុំ” ៖ ភូមិសាស្ត្រឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប
“តំបន់លឿង ៖ ភូមិសាស្ត្រឃុំកំពង់ស្ពឺ ស្រុកជីក្រែង ខេត្តសៀមរាប ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើជាតំបន់ក្រហម “តំបន់លឿងទុំ” និង“តំបន់លឿង” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្ដីសម្រេចនេះ។
ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវបានកំណត់ជា “តំបន់ក្រហម” មាន
ដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន របស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល
អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ដូចតទៅ៖ -ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៕
ដោយ, សិសា