អ្នកជំនាញរបស់ប្រទេសសិង្ហបុរីបានឱ្យដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅ សតវត្សរ៍ទី២១នោះនឹងត្រួសត្រាយផ្លូវ ដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអា ស៊ីប៉ាស៊ីហ្វិក ព្រមទាំងជួយជំរុញយ៉ាងធំ ធេងនូវសក្ដានុពលដើម្បីផ្ដល់កំណើន សេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសដែល មានទីផ្សារកំពុងរីកលូតលាស់ ។
ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មី របស់ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រ នៅសតវត្សរ៍ទី២១ដែលជាការយកមក ប្រើឡើងវិញនូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងសេដ្ឋកិច្ចរវាង ប្រទេសចិនសម័យបុរាណ និងពិភព លោកទាំងមូលនោះ លោក Zhaeo Heong អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ ឯវិទ្យាស្ថានសម្រាប់សិក្សាតំបន់អាស៊ី អាគ្នេយ៍នៅក្នុងប្រទេសសិង្ហបុរីបានសរ សេរនៅក្នុងអត្ថបទមួយថា ប្រព័ន្ធដឹក ជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ដែលចិនបានរាប់បញ្ចូលក្នុងផែនការរបស់ ខ្លួនដើម្បីជំរុញការតភ្ជាប់គ្នានៅក្នុងតំបន់ នោះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ។
អត្ថបទនោះនិយាយថា នៅតែមាន ភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែក ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមបណ្ដា ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយ តំបន់នោះចាំបាច់ត្រូវតែមានការកែ ទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវដឹកជញ្ជូនដ៏ទន់ខ្សោយ នោះ។ អត្ថបទនោះបានបន្ថែមទៀតថា របាយការណ៍របស់ធនាគាអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ទ្វីបអាស៊ីទាំង មូលត្រូវការទឹកប្រាក់៧៣០ពាន់លាន ដុល្លារក្នុងមួយឆ្នាំ ក្នុងការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០ ។
អត្ថបទនោះបាននិយាយថា ចិនបាន មើលឃើញឱកាសលើការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ នេះ ហើយកំពុងធ្វើការងារលើគោល នយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុងការបង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសតវត្សរ៍ទី២១នេះ ។
ចិននឹងរួមវិភាគទានប្រាក់ចំនួន៤០ពាន់លានដុល្លារដើម្បីបង្កើតមូលនិធិផ្លូវពាណិជ្ជកម្មដើម្បីពង្រឹងការតភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការណ៍នៅក្នុង តំបន់ជិតខាងរបស់ចិន ។
រួមជាមួយនឹងរដ្ឋាភិបាលកណ្ដាលរបស់ ចិន រដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹង បេសកកម្មនោះដែរ។ នៅដើមខែឧសភា រដ្ឋាភិបាលរបស់ក្រុង Fuzehou នៃខេត្ដ Fujian ភាគនិរតីនៃប្រទេសចិនបាន និយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១.៦ពាន់លានដុល្លារដើម្បីគាំទ្រកម្មវិធី ខ្សែក្រវាត់សេដ្ឋកិច្ចសម្រាប់ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រនៃ សតវត្សរ៍ទី២១នោះ ។
លោក Zhaeo បានសរសេរថា ភាព សកម្មរបស់រដ្ឋាភិបាលតំបន់ពិតជាជំរុញ ឱ្យមានការវិនិយោគថ្មីៗនៅក្នុងតំបន់ នេះ ។
ចំពោះការព្រួយបារម្ភក្នុងចំណោម ប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រ នោះលោក Zheng Yeongnian ជានាយកវិទ្យាស្ថានអាស៊ីបូព៌ា (Est Asian Institut)នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា ចិនមិនស្វែងរកការធ្វើ អាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណង ក្នុងការបង្កើតឱ្យមានស្ថានភាពឈ្នះ=ឈ្នះ ជាមួយបណ្ដាប្រទេសពាក់ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិក និងអាមេរិកឡាទីន ។
លោក Zheng បាននិយាយថា ចិន មានបទពិសោធន៍ច្រើនក្នុងការសាង សង់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានហិរញ្ញ វត្ថុរបស់ខ្លួន ហើយខ្លួនអាចចែករំលែក បច្ចេកវិទ្យានិងដើមទុនទៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មដែនសមុទ្រដែលអាចជួយជំរុញយ៉ាងធំធេងដល់សក្ដានុពលនៃការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ពួកគេ ៕ ម៉ែវ សាធី