​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នឹង​ជំរុញ​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​

ចែករំលែក៖

FP-LEAD

អ្នកជំនាញ​របស់​ប្រទេស​សិង្ហ​បុរី​បានឱ្យ​ដឹង​ថា​ ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​ សតវត្សរ៍​ទី​២១​នោះ​នឹង​ត្រួសត្រាយ​ផ្លូវ​ ដល់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អា​ ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ព្រមទាំង​ជួយ​ជំរុញ​យ៉ាង​ធំ​ ធេង​នូវ​សក្ដានុពល​ដើម្បី​ផ្ដល់​កំណើន​ សេដ្ឋកិច្ច​យ៉ាង​លឿន​របស់​ប្រទេស​ដែល​ មាន​ទីផ្សារ​កំពុង​រីក​លូតលាស់​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​ របស់​ចិន​នូវ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ នៅ​សតវត្សរ៍​ទី​២១​ដែល​ជា​ការយ​កមក​ ប្រើ​ឡើង​វិញ​នូវ​ផ្លូវ​សមុទ្រ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​ និង​សេដ្ឋកិច្ច​រវាង​ ប្រទេស​ចិន​សម័យ​បុរាណ​ និង​ពិភព​ លោក​ទាំងមូល​នោះ​ លោក​ Zhaeo​ Heong​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ ឯ​វិទ្យាស្ថាន​សម្រាប់​សិក្សា​តំបន់​អាស៊ី​ អាគ្នេយ៍​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​សរ​ សេរ​នៅ​ក្នុង​អត្ថបទ​មួយ​ថា​ ប្រព័ន្ធ​ដឹក​ ជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ ដែល​ចិន​បាន​រាប់​បញ្ចូល​ក្នុង​ផែនការ​របស់​ ខ្លួន​ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​គ្នា​នៅ​ក្នុង​តំបន់​ នោះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។​

​អត្ថបទ​នោះ​និយាយ​ថា​ នៅ​តែ​មាន​ ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ផ្នែក​ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ចំណោម​បណ្ដា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​ តំបន់​នោះ​ចាំបាច់​ត្រូវ​តែ​មានការ​កែ​ ទម្រង់​និង​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ដើម្បី​លើកកម្ពស់​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​ទន់ខ្សោយ​ នោះ​។​ អត្ថបទ​នោះ​បាន​បន្ថែម​ទៀត​ថា​ របាយការណ៍​របស់​ធនាគា​អភិវឌ្ឍន៍​អាស៊ី​បាន​ប៉ាន់​ប្រមាណ​ថា​ ទ្វីបអាស៊ី​ទាំង​ មូល​ត្រូវការ​ទឹកប្រាក់​៧៣០​ពាន់​លាន​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ការ​វិនិយោគ​លើ​ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មុន​ឆ្នាំ​២០២០​ ។​

​អត្ថបទ​នោះ​បាន​និយាយ​ថា​ ចិន​បាន​ មើលឃើញ​ឱកាស​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​ នេះ​ ហើយ​កំពុងធ្វើការ​ងារ​លើ​គោល​ នយោបាយ​ពាក់ព័ន្ធ​ដើម្បី​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​សតវត្សរ៍​ទី​២១​នេះ​ ។​

​ចិន​នឹង​រួម​វិភាគទាន​ប្រាក់​ចំនួន​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើត​មូលនិធិ​ផ្លូវ​ពាណិជ្ជកម្ម​ដើម្បី​ពង្រឹង​កា​រត​ភ្ជាប់​គ្នា​និង​ពង្រឹង​កិច្ច​សហប្រតិបត្ដិកា​រណ៍​នៅ​ក្នុង​ តំបន់​ជិតខាង​របស់​ចិន​ ។​

​លោក​ Zhaeo​ Heong​ បាន​និយាយ​ថា​ មូលនិធិ​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នោះ​នឹង​ត្រូវ​ ប្រើប្រាស់​ដើម្បី​ផ្ដល់​ការ​វិនិយោគ​ និង​ ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ដ​ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ធនធាន​ កិច្ច​សហប្រតិបត្ដិការ​ផ្នែក​ឧស្សាហកម្ម​ កិច្ច​សហប្រតិបត្ដិការ​ហិរញ្ញវត្ថុ​ និង​ គម្រោង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​ នឹង​កា​រត​ភ្ជាប់​គ្នា​សម្រាប់​ប្រទេស​នៅ​ តាម​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ដែល​ បាន​ស្នើ​ឡើង​របស់​ខ្លួន​នោះ​ ។​

​រួម​ជាមួយនឹង​រដ្ឋាភិបាល​កណ្ដាល​របស់​ ចិន​ រដ្ឋាភិបាល​តំបន់​ក៏​បាន​ចូលរួម​នឹង​ បេសកកម្ម​នោះ​ដែរ​។​ នៅ​ដើមខែ​ឧសភា​ រដ្ឋាភិបាល​របស់​ក្រុង​ Fuzehou​ នៃ​ខេត្ដ​ Fujian​ ភាគ​និរតី​នៃ​ប្រទេស​ចិន​បាន​ និយាយ​ថា​ ខ្លួន​បាន​បង្កើត​មូលនិធិ​ចំនួន​ ១.៦​ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​កម្មវិធី​ ខ្សែក្រវាត់​សេដ្ឋកិច្ច​សម្រាប់​ផ្លូវ​ពាណិជ្ជកម្ម​និង​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៃ​ សតវត្សរ៍​ទី​២១​នោះ​ ។​

​លោក​ Zhaeo​ បាន​សរសេរ​ថា​ ភាព​ សកម្ម​របស់​រដ្ឋាភិបាល​តំបន់​ពិតជា​ជំរុញ​ ឱ្យ​មានការ​វិនិយោគ​ថ្មីៗ​នៅ​ក្នុង​តំបន់​ នេះ​ ។​

​ចំពោះ​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​ ប្រទេស​ខ្លះ​អំពី​តួនាទី​នាំមុខ​របស់​ចិន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ នោះ​លោក​ Zheng​ Yeongnian​ ជានា​យក​វិទ្យាស្ថាន​អាស៊ី​បូព៌ា​ (Est​ Asian​ Institut)​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ បាន​និយាយ​ថា​ ចិន​មិន​ស្វែងរក​ការ​ធ្វើ​ អាណានិគម​នោះ​ទេ​។​ ប៉ុន្ដែ​ខ្លួន​មាន​បំណង​ ក្នុង​ការ​បង្កើត​ឱ្យ​មាន​ស្ថានភាព​ឈ្នះ​=​ឈ្នះ​ ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នៅ​ទ្វីបអាស៊ី​អាហ្វ្រិក​ និង​អា​មេ​រិ​កឡា​ទី​ន​ ។​

...

​លោក​ Zheng​ បាន​និយាយ​ថា​ ចិន​ មានបទពិសោធន៍​ច្រើន​ក្នុង​ការ​សាង​ សង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធនធាន​ហិរញ្ញ​ វត្ថុ​របស់​ខ្លួន​ ហើយ​ខ្លួន​អាច​ចែករំលែក​ បច្ចេកវិទ្យា​និង​ដើមទុន​ទៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ដែល​អាច​ជួយ​ជំរុញ​យ៉ាង​ធំធេង​ដល់​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​របស់​ពួក​គេ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print