ភ្នំពេញ៖ បន្ទាប់ពីទទួលបានពត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹកក់ សង្កាត់ស្រះចក នៅព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះមកដល់ទីតាំងកាដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋានបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថាចំនួនកម្មករទាំងខ្មែរ និងចិនចំនួន១៩៤នាក់នៅក្នុងកាដ្ឋានទាំងអស់ គឺពុំមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ដូច្នេះការបង្ហោះព៌តមានក្នុង Tik Tok ជាការបង្ហោះបំភ្លៃខុសការពិតដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ និងសន្តិសុខសង្គម ករណីនេះគណះបញ្ជាកាឯកភាពរដ្ឋបាលខណ្ឌ នឹងធ្វើការស្រាវជ្រាវស្វែងរកជនដែលបង្ហោះព៌តមានមិនពិតនេះចាត់ការតាមនិតវិធីច្បាប់ដោយមិនមានការលើកលែងឡើយ៕ដោយ៖ស តារា