អាមេរិកលុបច្បាប់ហាមប្រាមដល់ WeChat TikTok របស់ចិន

ចែករំលែក៖

ទីក្រុងប៉េកាំងអបអរសាទរដល់រដ្ឋាភិបាលអាមេរិកដែលបានលុបច្បាប់ហាមប្រាមដល់បណ្តាញសង្គម Wechat TikTok ដោយចាត់ទុកថានេះជាសកម្មភាព វិជ្ជមានដើម្បីកែទម្រង់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងវិញ។
កាលពីថ្ងៃទី១០ខែមិថុនា ទីក្រុងប៉េកាំងអបអរសាទរក្រោយពីអាមេរិកដកការហាមប្រាមបណ្តាញសង្គមរបស់ចិន ដែលអតីតប្រធានាធិបតីត្រាំបានហាមប្រាមពេលនៅកាន់អំណាច។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែមានភាពល្អប្រសើរឡើង។

នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា «យើងសង្ឃឹមថាអាមេរិកនិឹងផ្តល់តម្លាភាពដល់ក្រុមហ៊ុនចិន និងបញ្ចៀសការធ្វើនយោបាយទៅលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម»។ ចិនបានវាយតម្លៃខ្ពស់ក្រោយពីអាមេរិកបានដកច្បាប់ហាមប្រាម ដោយចាត់ទុកថានេះជាជំហានវិជ្ជមានក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។
កន្លងមកចិនតែងតែរំលឹកដល់អាមេរិក ឲ្យគោរពច្បាប់សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ អាមេរិកមិនត្រូវប្រើអំណាចដើម្បីគាបសង្កត់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននោះឡើយ។
នៅថ្ងៃទី១០ខែមិថុនាប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើច្បាប់លុបការហាមប្រាមដល់ក្រុមហ៊ុនចិនដែលលោកត្រាំបានអនុម័តកាលពីពេលនៅកាន់តំណែង៕

...

រូបភាព៖ plo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print