ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលទៅពិនិត្យនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ វេជ្ជបណ្ឌិត ជា រក្សាពង្ស និងឱសថស្ថាន កែវ ប៉ិច ឱសថការីឧត្ដម វង្ស ចាន់សូរិយា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ព្រោះមានអ្នកជម្ងឺកូវីត២នាក់ទៅពិនិត្យនិងព្យាបាល។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ដោយបុរសឈ្មោះ នាង កៅ អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រលូថៃ រស់នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងនិងបុរសឈ្មោះ ចាន់ សុខ អាយុ ៧០ឆ្នាំ រឹ់នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងធ្លាប់ទៅពិនិត្យនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ វេជ្ជបណ្ឌិត ជា រក្សាពង្ស រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
ដោយឱសថស្ថាន កែវ ប៉ិច ឱសថការីឧត្ដម វង្ស ចាន់សូរិយា រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន