ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២២៣គ្រួសាររស់នៅសហគមន៍បុរីរុងរឿងមកទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសហគមន៍បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាចំនួន២២៣គ្រួសារ បានមកទទួល អំណោយសប្បុរសធម៌ក្នុងឱកាសបិទខ្ទប់នៃការរីករាលដាលជំងឺកូវីដ-១៩ពីលោក ផន សុភាព តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC ដែលចែកជូនក្នុងឱកាសចូលឆ្នាំខ្មែរផង និងដោយសារជំងឺកូវីដ-១៩ផង។ ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅបរិវេណសាលាពហុបច្ចេកវិទ្យាចិនបុរីរុងរឿង ។
អំណោយដែលអាជ្ញាធរខណ្ឌនិង ក្រុមហ៊ុន OCICនាំយកមកផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋ២២៣គ្រួសារ (តែតំណាងបងប្អូនមកទទួល៤០គ្រួសារ) ក្នុង១គ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។
លោក ផន សុភាព បានបញ្ជាក់ថា ដោយមើលឃើញជីវភាពបងប្អូនមានការខ្វះខាត ជាពិសេសក្នុងឱកាសនៃការីករាលដាលជំងឺកូវីដ-១៩ គឺជារៀងរាល់ឆ្នាំវប្បធម៌ចែករំលែកក្នុងឱកាសពិធីបុណ្យ
ជាតិធំៗផ្សេងទៀតតាមប្រពៃណីជាតិ យើង ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សង្កាត់ រួមសហការជាមួយក្រុមហ៊ុនOCIC តែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ហើយតែងតែចុះសួសុខទុក្ខ ពិសេសមើលពីជីវភាពរស់នៅ ប្រចាំថ្ងៃ អាជ្ញាធរតែងតែកៀរគរសប្បុរសជនឲ្យជួយរំលែកទុក្ខលំបាកជានិច្ច ។
លោកបន្ដថា ការងារសប្បុរសធម៌ បែបនេះ រដ្ឋបាលរាជធានី,ខណ្ឌ, សង្កាត់ បានផ្ដល់ជូនគាត់ចំនួន២៨លើកមកហើយដែរ បើគិតជាទឹកប្រាក់មានជាង៧០០លានរៀល ។ មិនតែប៉ុណ្ណោះរដ្ឋបាលខណ្ឌ-សង្កាត់ ក៏បានធ្វើការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺគណៈ បញ្ជាការសង្កាត់ព្រែកលៀប ព្រែកតាសេក គណៈបញ្ជាការសង្កាត់ជ្រោយចង្វា និង គណៈ បញ្ជាការខណ្ឌជ្រោយចង្វាក្នុងការចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើផងដែរ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនៅពេលនេះកាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬ ប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះ ពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជាគ្មានទឹកស្អាតប្រើប្រាស់គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អងាយរងគ្រោះជាដើម ។ ក្រោយពីតំបន់ជ្រោយចង្វានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជាOCIC ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់នេះឲ្យទៅជាទីក្រុងរណបថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញឃើញថាតំបន់នេះត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print