ភ្នំពេញ, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ “ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ”៊
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 📣 សូមបងប្អូនប្រជាពលរដ្ឋ 🔴 កុំខកខានឲ្យសោះ ក្នុងការទៅចាក់វ៉ាក់សាំងប្រឆាំង #កូវីដ១៩ (#COVID-19) ដែលកំពុងតែដំណើរការចាក់ ✅នៅក្នុងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ!!
លោកស្រី វេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ “ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ”។
ជាដំណឹងល្អផងដែរ ចិនបានប្រកាសផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ដល់កម្ពុជា ក្នុងខែមិថុនានេះ។
ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។
ការប្រកាសនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជំនួបទ្វេភាគី រវាងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន៕