ខេត្ដកណ្ដាល ៖ បច្ចុប្បន្នរណ្ដៅជម្រៅ ក្បាលប្រេតគ្មានច្បាប់ទម្លាប់ត្រូវបានគេជីកដើម្បីដឹកយកអាចន៍ដីទៅចាក់លុប បឹងអតីតឡូត៍នេសាទលេខ១ស្ថិតក្នុង ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។
រណ្ដៅដីគ្មានច្បាប់ទម្លាប់របស់ឈ្មួញ អ៊ុក រ៉ាឌីន មានជម្រៅប្រមាណជាង១០ ម៉ែត្រទំហំប្រមាណ៤ហិកតា បច្ចុប្បន្ន ក្រុមកម្មករបាននិងកំពុងបូមទឹកចេញពីរណ្ដៅនេះដើម្បីជីកចុះបន្ដទៅក្រោម ទៀតយកអាចម៍ដីដាក់លើរថយន្ដដឹកទៅ ចាក់លុបដីបឹងទំហំជាច្រើនហិកតាដើម្បីកែច្នៃធ្វើជាឃ្លាំងក្រុមហ៊ុន ។
ឈ្មួញម្នាក់នេះក៏ធ្លាប់បានជីកកកាយដីនៅតំបន់ស្រុកកណ្ដាលស្ទឹង ខេត្ដ កណ្ដាលរហូតធ្វើឱ្យមានការតវ៉ាពីប្រជាពលរដ្ឋដោយសារតែរណ្ដៅដីដែលជីក មានជម្រៅជ្រៅបាក់ស្រុតបង្កផលប៉ះ ពាល់ដល់ដីស្រែចម្ការរបស់ប្រជាពល រដ្ឋ ។ មួយផ្នែកទៀតរថយន្ដដឹកដីធុនធំ បានបង្កឱ្យមានដីហុយប៉ះពាល់ដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ។ រីឯរណ្ដៅដី នៅក្នុងស្រុកស្អាងត្រូវបានលោក អ៊ុក រ៉ាឌីន បញ្ជាឱ្យកូនចៅប្រើគ្រឿងចក្រជីក កកាយមានជម្រៅជ្រៅធ្វើឱ្យប្រជាពល រដ្ឋជាច្រើនគ្រួសារមានក្ដីព្រួយបារម្ភ ពីការបាក់ស្រុតដីនាំយកលំនៅដ្ឋានពួក គាត់យកទៅជាមួយ ។ ខណៈរណ្ដៅដីនេះ មានចម្ងាយប្រមាណ៥ម៉ែត្រពីក្រោយ ផ្ទះរបស់ពួកគាត់ ។
គេនៅចាំបានថា អាជ្ញាធរខេត្ដកណ្ដាល ធ្លាប់ចុះហាមឃាត់អាជីវកម្មរណ្ដៅដី មិនឱ្យធ្វើសកម្មភាពចុះហេតុអ្វីរណ្ដៅដីមួយនេះអាចនៅបន្ដសកម្មភាពបានមិនមានការហាមឃាត់ពីអាជ្ញាធរទៅវិញ ឫមួយមេឈ្មួញរូបនេះមានភ្លើងខៀវពី អាជ្ញាធរបានជាមានឱកាសបន្ដអាជីវ ដោយខុសច្បាប់យ៉ាងដូច្នេះ ។ ប្រជាពល រដ្ឋដែលមានលំនៅឋានជិតរណ្ដៅដីខាង លើបានសំណូមពរដល់អាជ្ញាធរខេត្ដ កណ្ដាលមេត្ដាពិនិត្យមើលឱ្យបានហ្មត់ ចត់ឡើងវិញផងព្រោះរណ្ដៅខាងលើនេះមានជម្រៅជ្រៅខ្លាំងស្ទើរទៅដល់ក្បាល ប្រេតទៅហើយ ។
ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មាន បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពី លោក អ៊ុក រ៉ាឌីន និងអាជ្ញាធរស្រុកស្អាង ដែរកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦តែមិនអាចទាក់ទងបាន ៕ ហេង សូរិយា