​ដី​បឹង​ឡូត៍​នេសាទ​លេខ​១​ប្រឈម​នឹង​ការ​ចាក់​លុប​

ចែករំលែក៖

ខេត្ដកណ្ដាល​ ៖​ បច្ចុប្បន្ន​រណ្ដៅ​ជម្រៅ​ ក្បាល​ប្រេត​គ្មាន​ច្បាប់ទម្លាប់​ត្រូវ​បាន​គេ​ជីក​ដើម្បី​ដឹក​យក​អាច​ន៍​ដី​ទៅ​ចាក់​លុប​ បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​ស្ថិត​ក្នុង​ ភូមិ​ទួល​ក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​

​រណ្ដៅ​ដី​គ្មាន​ច្បាប់ទម្លាប់​របស់​ឈ្មួញ​ អ៊ុ​ក​ រ៉ា​ឌី​ន​ មាន​ជម្រៅ​ប្រមាណ​ជាង​១០​ ម៉ែត្រ​ទំហំ​ប្រមាណ​៤​ហិ​កតា​ បច្ចុប្បន្ន​ ក្រុម​កម្មករ​បាន​និង​កំពុង​បូមទឹក​ចេញពី​រណ្ដៅ​នេះ​ដើម្បី​ជីក​ចុះ​បន្ដ​ទៅ​ក្រោម​ ទៀត​យក​អាចម៍ដី​ដាក់​លើ​រថយន្ដ​ដឹក​ទៅ​ ចាក់​លុប​ដី​បឹង​ទំហំ​ជា​ច្រើន​ហិ​កតា​ដើម្បី​កែ​ច្នៃ​ធ្វើ​ជា​ឃ្លាំង​ក្រុមហ៊ុន​ ។​

​ឈ្មួញ​ម្នាក់​នេះ​ក៏​ធ្លាប់​បាន​ជីក​កកាយ​ដី​នៅ​តំបន់​ស្រុក​កណ្ដាលស្ទឹង​ ខេត្ដ​ កណ្ដាល​រហូត​ធ្វើ​ឱ្យ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ដោយសារ​តែ​រណ្ដៅ​ដី​ដែល​ជីក​ មាន​ជម្រៅ​ជ្រៅ​បាក់​ស្រុត​បង្ក​ផល​ប៉ះ​ ពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ប្រជា​ពល​ រដ្ឋ​ ។​ មួយ​ផ្នែក​ទៀត​រថយន្ដ​ដឹក​ដី​ធុន​ធំ​ បាន​បង្ក​ឱ្យ​មាន​ដី​ហុយ​ប៉ះពាល់​ដល់​ការ​ រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​ រីឯ​រណ្ដៅ​ដី​ នៅ​ក្នុងស្រុក​ស្អាង​ត្រូវ​បាន​លោក​ អ៊ុ​ក​ រ៉ា​ឌី​ន​ បញ្ជា​ឱ្យ​កូនចៅ​ប្រើ​គ្រឿងចក្រ​ជីក​ កកាយ​មាន​ជម្រៅ​ជ្រៅ​ធ្វើ​ឱ្យ​ប្រជា​ពល​ រដ្ឋ​ជា​ច្រើន​គ្រួសារ​មាន​ក្ដី​ព្រួយបារម្ភ​ ពី​ការ​បាក់​ស្រុត​ដី​នាំ​យក​លំនៅ​ដ្ឋា​ន​ពួក​ គាត់​យក​ទៅ​ជាមួយ​ ។​ ខណៈ​រណ្ដៅ​ដី​នេះ​ មាន​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ​ពីក្រោយ​ ផ្ទះ​របស់​ពួក​គាត់​ ។​

​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា​ មេ​ឈ្មួញ​ឈ្មោះ​ អ៊ុ​ក​ រ៉ា​ឌី​ន​ មាន​លុយ​ មាន​អំណាច​ធំ​ប៉ុណ្ណា​នោះ​ទេ​បានជា​ហ៊ាន​ជីកដី​ខុសច្បាប់​ទម្លាប់​យ៉ាង​ដូច្នេះ​ ។​ ម្យ៉ាង​ វិញទៀត​មេ​ឈ្មួញ​រូប​នេះ​ថ្លើមធំ​ហ៊ាន​ដឹក​អាចម៍ដី​យក​ទៅ​ចាក់​លើ​ដី​បឹង​អតីត​ ឡូត៍​នេសាទ​លេខ​១​មិន​ឱ្យ​ប្រជាពលរដ្ឋ​ នេសាទ​ដូច​កាលពីមុន​បាន​ទៀត​ ។​

​គេ​នៅ​ចាំ​បាន​ថា​ អាជ្ញាធរ​ខេត្ដកណ្ដាល​ ធ្លាប់​ចុះ​ហាមឃាត់​អាជីវកម្ម​រណ្ដៅ​ដី​ មិន​ឱ្យធ្វើ​សកម្មភាព​ចុះ​ហេតុ​អ្វី​រណ្ដៅ​ដី​មួយ​នេះ​អាច​នៅ​បន្ដសកម្មភាព​បាន​មិន​មានការ​ហាមឃាត់​ពី​អាជ្ញាធរ​ទៅ​វិញ​ ឫ​មួយ​មេ​ឈ្មួញ​រូប​នេះ​មាន​ភ្លើង​ខៀវ​ពី​ អាជ្ញាធរ​បានជា​មានឱកាស​បន្ដ​អាជីវ​ ដោយ​ខុសច្បាប់​យ៉ាង​ដូច្នេះ​ ។​ ប្រជា​ពល​ រដ្ឋ​ដែល​មាន​លំនៅ​ឋាន​ជិត​រណ្ដៅ​ដី​ខាង​ លើ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ដ​ កណ្ដាល​មេត្ដា​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់​ ចត់​ឡើង​វិញ​ផង​ព្រោះ​រណ្ដៅ​ខាងលើ​នេះ​មាន​ជម្រៅ​ជ្រៅ​ខ្លាំង​ស្ទើរ​ទៅ​ដល់​ក្បាល​ ប្រេត​ទៅ​ហើយ​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​អ្នក​យក​ព័ត៌មាន​ បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​ លោក​ អ៊ុ​ក​ រ៉ា​ឌី​ន​ និង​អាជ្ញាធរ​ស្រុក​ស្អាង​ ដែរ​កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​ ២០១៦​តែ​មិន​អាច​ទាក់ទង​បាន​ ៕​ ហេង​ សូ​រិ​យា

IMG-20160315-WA0023

...

IMG-20160315-WA0024

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print