​យុវជន​ម្នាក់​ត្រូវ​ឪពុក​ម្តាយ​ចាប់​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ញៀន​ថ្នាំខ្លាំង​ពេក​ ហើយ​យក​ម៉ូតូ​ទៅ​បញ្ចាំ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ ដោយសារ​ញៀន​ថ្នាំខ្លាំង​ពេក​ ហើយ​គ្មាន​លុយ​ទិញ​ថ្នាំជក់​ បាន​យក​ម៉ូតូ​ឪពុក​ម្តាយ​យក​ទៅ​បញ្ចាំ​ លុះ​ពេល​ម្តាយ​តាម​ទាន់​ ចាប់​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ ជួយ​អន្តរាគមន៍​ ។​

​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​យុវជន​ខាងលើ​ឈ្មោះ​ ស​ សីហា​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​ចំណែក​ស្ត្រី​ជា​ម្តាយ​មានឈ្មោះ​ ជា​ ចំ​រ៉ុ​ង​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

​ប្រភព​ពី​ស្ត្រី​ជា​ម្តាយ​បានអោយ​ដឹង​ថា​ មូលហេតុ​ដែល​គាត់​ចាប់​កូន​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នេះ​ ព្រោះតែ​កូន​របស់​គាត់​ កន្លង​មក​ ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អស់​ជា​ច្រើន​ ហើយ​គាត់​ ក៏​ធ្លាប់​ប​ញ្ជួ​ន​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ច្រើ​ដង​មក​ហើយ​ដែរ​ តែ​កូន​នេះ​នៅ​តែ​មិន​កែខ្លួន​ ។​ លុះ​យប់មិញ​គេ​ បាន​យក​ម៉ូតូ​១​គ្រឿង​ ម៉ាក​សង់​កូរ៉េ​ យក​ទៅ​បញ្ចាំ​បាត់​ទៀត​ ទើប​គាត់​ទ្រាំ​លែង​បាន​ ក៏​ចាប់​ឃាត់ខ្លួន​មក​ប្រគល់​អោយ​សមត្ថកិច្ច​អន្តរាគមន៍​ ។​

​ចំណែក​យុវជន​នោះ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ពិតជា​បាន​យក​ម៉ូតូ​របស់​ម្តាយ​ទៅ​បញ្ចាំ​បាន​លុយ​៥០​ដុល្លារ​ពិតប្រាកដ​មែន​ ។​

​ក្រោយ​ពី​ឃាត់ខ្លួន​មក​ដល់​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ ស្ត្រី​ជា​ម្តាយ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ប​ញ្ជួ​ន​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​ ៕​ តុង​ សីហា​

...

20160314_142240

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print