ជាប្រវត្តិសាស្ត្រក្នុងពេលមួយឆ្នាំ ពលរដ្ឋអាមេរិកជាង៦សែននាក់ស្លាប់ដោយជំងឺ

ចែករំលែក៖

នៅក្នុងឆ្នាំ២០២០ ជាពេលវេលាដែលមានពលរដ្ឋអាមេរិកស្លាប់ច្រើនជាងគេបំផុតមិនធ្លាប់មាន ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ គិតត្រឹមថ្ងៃទី ១១ខែមិថុនា នៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង ១៧៥លាននាក់ និងស្លាប់ ជាង៣,៧លាននាក់ ។ អាមេរិកជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ គឺមានជាង៣៤លាននាក់ និងស្លាប់ជាង៦១៤ពាន់នាក់។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤,៨៨០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៤៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
សារព័ត៌មានចិនស៉ីនហួនៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ឆ្នាំ២០២០គឺជាឆ្នាំដែលមានអត្រាមនុស្សស្លាប់ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ភាគច្រើនអ្នកស្លាប់ដោយសារជំងឺរាតត្បាត COVID-19។
ដោយយោងតាមសម្ដីរបស់ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវ របាយការណ៍ខាងលើបានលើកឡើងថា សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមួយចំនួនទៀត កាលពីក្នុងឆ្នាំ២០២០។
អត្រាការស្លាប់ដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអុីនធើណេតនាសប្តាហ៍នេះ ដោយអាជ្ញាធរសុខាភិបាលអាមេរិក គឺជាការបន្ថែមទៅលើភស្តុតាង ដែលបង្ហាញថា ចំនួនអ្នកស្លាប់ដោយផ្ទាល់ ឬដោយប្រយោលដោយសារជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក គឺមានច្រើនជាងខ្លាំងលើសពីតួលេខផ្លូវការ ដែលមានចំនួនជាង៦សែននាក់ ក្នុងចន្លោះឆ្នាំ២០២០-២០២១»៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print