ប្រធានាធិបតីអាមេរិក លោកបៃឌិនក្លាយជាប្រធានាធិបតីទី១៣របស់អាមេរិកជួបព្រះមហាក្សត្រិយានី អាលីហ្សាប៊ែត

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសពីសេតវិមានអាមេរិក នៅថ្ងៃទី១១ខែមិថុនាថា ប្រធានាធិបតី ចូបៃឌិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយព្រះមហាក្សត្រិយានី អាលីហ្សាប៊ែតទី២ ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ លោកបៃឌិនក្លាយជាប្រធានាធិបតីអាមេរិក ទី១៣ហើយបានជួបជាមួយ ព្រះមហាក្សត្រីអង់គ្លេស ។
តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក និងភរិយា បានជួបពិភាក្សា ជាមួយព្រះមហាក្សត្រិអង់គ្លេស និងប្រមុខដឹកនាំប្រទេស G7និងសមាជិកគ្រួសារព្រះមហាក្សត្រអង់គ្លេស។ កន្លងមកលោកបៃឌិនក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រមុខដឹកនាំផ្សេងទៀត នៅអឺរ៉ុប ទៅចូលរួមថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រិ អាលីហ្សាប៊ែតទីពីរ ។
តាមគម្រោង ប្រធានាធិបតីបៃឌិននឹងជួបពិភាក្សាជាផ្លូវការជាមួយព្រះមហាក្សត្រិយានីអាលីហ្សាប៊ែតទីពីរ នៅវិមាន Windsor នាថ្ងៃទី១៣ខែមិថុនា ក្រោយកិច្ចប្រជុំG7បញ្ចប់ និងមុនពេលចាកចេញពីប្រទេសអង់គ្លេសទៅកាន់ទីក្រុង ប្រុចស៊ែលចូរួមកិច្ចប្រជុំណាតូ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់អឺរ៉ុប។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកនឹងជួបមួយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីកិច្ចប្រជុំG7 ។ នោះជាជំនួបដំបូង ចាប់តាំងពីលោកបៃឌិនឡើងកាន់តំណែង នៅថ្ងៃទី ២០ខែមិថុនា ។ តាមគម្រោងមេដឹកនាំទាំងពីរនឹងពិភាក្សាទៅលើទំនាក់ទំនងទ្វេភាគី និងទប់ស្កាត់កូវីដ១៩ ក៏ដូចជាប្រឆាំងភេរវកម្ម។
កិច្ចប្រជុំG7 ចាប់ផ្តើមនៅថ្ងៃទី ១១ខែមិថុនាដល់ថ្ងៃទី ១៣ខែមិថុនា ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីការឆ្លងរាលដាលកូវីដ ១៩ និងសេដ្ឋកិច្ចពិភពលោក៕

ដោយ៖ធីរីណា

...


ម្ចាស់ក្សត្រីអេលីហ្សាប៊ែតក្នុងពិធីទទួលភ្ញៀវសម្រាប់មេដឹកនាំ G7 ។ រូបភាព​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print