បុរសម្នាក់បើករថយន្តដឹកទឹកកកទៅបុកបង្គោលភ្លើងមួយដើម បាក់រាបដល់ដីនិងបុកចូលរោងជួសជុលម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកទឹកកកលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើម បាក់រាបដល់ដី រួចបន្តទៅបុកចូលរោងជួសជុលម៉ូតូដួលរលំសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវក្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ3E-6861 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រេនភ្នំពេញ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុករោងជួសជុលម៉ូតូដួលរលំ សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស ចំណែកអ្នកបើករថយន្តត្រូវប្រជាពលរដ្ឋ ឃាត់បាននៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យជុំវិញកន្លែងកើតហេតុ ក្រោយមកក៏មានតំណាងរថយន្តចុះមកចរចា សងសំណងបង្គោលភ្លើង និងរោងជួសជុលម៉ូតូដើម្បីបញ្ចប់ រឿង នៅកន្លែងកើតហេតុ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print