Novak Djokovic ផ្តួលជើងខ្លាំង Rafael Nadal ឡើងប៉ះ StefanosTsitsipas វគ្គផ្តាច់ព្រ័ត្រ French Open ឆ្នាំ២០២១

ចែករំលែក៖

កីឡាករ Novak Djokovic បានបញ្ចប់រជ្ជកាលរបស់ Rafael Nadal ក្នុងព្រឹត្តិការណ៍ French Open ជាមួយនឹងជ័យជម្នះចំនួនសិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមការប្រកួតដ៏អស្ចារ្យគ្រប់ពេលវេលានៅលើទីលាន Roland Garros ។

Djokovic កីឡាករលំដាប់កំពូលរបស់ស៊ែប៊ីបានយកឈ្នះក្នុងលទ្ធផល៣-៦ ៦-៣ ៧-៦ (៧-៤) ៦-២ ទល់នឹង Nadal ដែលជាម្ចាស់ជើងឯកក្នុងរយៈពេល៤ឆ្នាំកន្លងមក។ Rafael Nadal ដែលនឹងក្លាយជាម្ចាស់ជើងឯកលើកទី១៤ដែលបានបំបែកឯតទគ្គកម្មបានចាញ់ ជាលើកទី៣ក្នុងចំណោម១០៨ប្រកួតរបស់គាត់

បច្ចុប្បន្ន Djokovic វ័៣៤ឆ្នាំត្រូវតែជាសះស្បើយឡើងវិញដើម្បីលេងប៉ះកីឡាករ Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ

កីឡាករសញ្ជាតិក្រិកវ័យ២២ឆ្នាំ Stefanos Tsitsipas បានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Grand Slam ជាលើកទី១របស់គេដោយបានផ្តួលកីឡាករអាឡឺម៉ង់ Alexander Zverev ក្នុងសិតទីកាលពីព្រឹកថ្ងៃសុក្រ។

កីឡាករលំដាប់ទី៥របស់ក្រិក Tsitsipas ធ្វើបានល្អដូចកីឡាករវាយតឺន្នីសពិភពលោកដទៃទៀតដែរ ខណៈដែលកីឡាករអស្ចារ្យពីររូបបានប្រយុទ្ធគ្នាយ៉ាងសាហាវដើម្បីបានសិទ្ធិក្នុងការប្រឈមមុខនឹងរូបគេនៅក្នុងការប្រកួតនេះ។

Djokovic បាននិយាយថា វាគឺជាការប្រកួតមួយក្នុងចំណោមការប្រកួតទាំងនេះដែលអ្នកអាចចងចាំជារៀងរហូត។

វាជាការប្រកួតមួយក្នុងចំណោមការប្រកួតធំៗក្នុងជីវិតរបស់ខ្ញុំ ។

ការប្រកួតដែលអនុញ្ញាតឲ្យអ្នកគាំទ្រចំនួន៥០០០នាក់ដែលត្រូវបានអនុញ្ញាតឱ្យទស្សនាទោះបីជាបម្រាមគោចរនៅម៉ោង១១យប់របស់ប្រទេសបារាំងដែលជាផ្នែកមួយនៃការរឹតត្បិតជំងឺកូវីដ-១៩ក៏ដោយការសម្រេចចិត្តនោះបានកើតឡើងបន្ទាប់ពីការបញ្ចប់ក្នុងនាទីទី៩៨ដ៏គួរឱ្យកត់សម្គាល់ដែលបានធ្វើឱ្យ Djokovic ឈ្នះការប្រកួតស្មើដែលការប្រកួតទាំងមូលហាក់ដូចជាត្រូវបានបញ្ចប់។

ចំណែកកីឡាករអេស្ប៉ាញ Nadal វ័យ៣៥ឆ្នាំបានបំបែកការលេងយ៉ាងល្អក្នុងការប្រកួតវគ្គទី១នៃសិតទី៤ និងបាននាំមុខ ២-០ ប៉ុន្តែមិនអាចទប់ទល់នឹងកម្រិតមេឃខ្ពស់របស់ Djokovic បានទេ ខណៈដែលរូបគេបានឈ្នះ៦ប្រកួតបន្ទាប់ដើម្បីបញ្ចប់ជ័យជម្នះបន្ទាប់ពីបានចំណាយពេលជាង៤ម៉ោង ៕

ជ័យជម្នះរបស់កីឡាករ Djokovic បានពង្រីកគុណសម្បត្តិរបស់គាត់នៅក្នុងការប្រកួតជាមួយ Nadal ដោយបានអះអាងថា ជាជ័យជម្នះលើកទី៣០របស់គាត់នៅក្នុងការជួបគ្នាលើកទី៥៨រវាងអ្នកទាំង២ ៕ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print