«ម៉ារ៉ាតុងមរណៈ» មន្ត្រីរៀបចំកម្មវិធីលោតពីលើអគារធ្វើអត្តឃាត

ចែករំលែក៖

មន្ត្រីខេត្ត Gansu ប្រទេសចិនបានបញ្ជាក់ថា អភិបាលស្រុកម្នាក់បានធ្វើអត្តឃាតដោយលោតពីលើអគារ និងមនុស្ស៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្រោយការរៀបចំការប្រកួតរត់ប្រណាំង ម៉ារ៉ាតុង (ម៉ារ៉ាតុងមរណៈ) បណ្តាលឱ្យអត្តពលិក ២១ នាក់ស្លាប់។

ព័ត៌មានស្តីពីការស្លាប់របស់លោក Li Zuobi អភិបាលស្រុក Jingtai ត្រូវបានប្រកាសកាលពីថ្ងៃទី ១១ខែមិថុនា ក្រោយពេលមន្ត្រី ខេត្តGansu បើកការស្រាវជ្រាវ ហើយប្រកាសពីលទ្ធផលនៃសោកនាដកម្ម(ម៉ារ៉ាតុងមរណៈ) កើតឡើងកាលពីខែឧសភា កន្លងមក។ អ្នករៀបចំកម្មវិធី ៥នាក់ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទបទព្រហ្មទណ្ឌ។

ព័ត៌មានស្តីពីការស្លាប់របស់លោក Li Zoubi បានបង្ហោះលើបណ្តាញសង្គមតាំងពីថ្ងៃទី ៩ខែមិថុនា ប៉ុន្តែមន្ត្រីក្នុងតំបន់បានរក្សាជាការសម្ងាត់ ពីការធ្វើអត្តឃាត។ សារព័ត៌មាន SCMP បានផ្សាយថា លោក Li Ming ស្នងការរងប៉ូលិសខេត្ត Ganzu បានឲ្យដឹងថា លោកLi Zuobi បានលោតពីលើអគារខុនដូរបស់លោកកាលពីថ្ងៃទី ៩ខែមិថុនា ធ្វើអត្តឃាត ដោយក្រុមស្រាវជ្រាវមិនរកឃើញហេតុផលអ្វីផ្សេងក្រៅពីនេះឡើយ។

កាលពីថ្ងៃទី ១១ខែមិថុនា មន្ត្រីខេត្តGanzu បានបញ្ចេញឈ្មោះមនុស្ស ២៧នាក់ ក្នុងនោះមានលោក Li Zuobi ត្រូវទទួលខុសត្រូវពីសោកនាដកម្ម ម៉ារ៉ាតុង ដែលចាត់ទុកថាជាប្រវត្តិសាស្ត្រនៃការស្លាប់ក្នុងវិស័យកីឡារបស់ចិន។
តាមលទ្ធផលស្រាវជ្រាវ អាកាសធាតុអាក្រក់ ត្រជាក់ខ្លាំង ហើយអ្នករៀបចំកម្មវិធីមិនបានល្អទើបបង្កឲ្យមានសោកនាដកម្មកើតឡើង។ ក្រុមអត្តពលិក ជាច្រើនមិនបានយកសម្លៀកបំពាក់ការពាររងារ ពេលរត់ឆ្លងកាត់តំបន់ព្រៃភ្នំត្រជាក់ខ្លាំង ជាលទ្ធផលមានមនុស្ស២១នាក់ស្លាប់ ដោយរាងរាកាយចុះកម្តៅ៕ ដោយ៖ធីរីណា

...

រូបភាព៖weibo

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print