រាជរដ្ឋាភិបាលសេចក្តីសម្រេចលេខ ៦៧ សសរ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, រាជរដ្ឋភិបាលកម្ពុជា ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេច :ប្រការ១…តែងតាំងសមាសភាពរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដូចមានរាយនាមខាងក្រោម៖

១-សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជាប្រធាន
២-សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធាន
៣-សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុប្រធាន
៤-លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន
៥-លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ
៦-លោកបណ្ឌិត ម៉មបប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុប្រធាន
៧-លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិក
៨-លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា សមាជិក
៩-លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សមាជិក
១០-លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុ៉ន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា សមាជិក
និយាយរួមមានសមាសភាពប្រធាន អនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកសរុប ៣៥រូប ។
ប្រការ២ …បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និង ប្រធានគ្រប់ស្ថាប័ន ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

...

 

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print