ហាង KOI​ សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវ៣១៥ ​សង្កាត់​​បឹងកក់២ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ

ចែករំលែក៖

ភ្នំពេញ, ហាង KOI​ សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវ៣១៥ ​សង្កាត់​​បឹងកក់២ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 ,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ​ ដែលបានទៅ ឬឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ហាង KOI​ សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវ៣១៥ ​សង្កាត់​​បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១។

មូលហេតុ៖​ មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print