កម្លាំងចម្រុះចុះបិទហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទហាងខារ៉ាអូខេ​មួយកន្លែងយីហោ​ផាត​ ធី​ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ដោយបានឃាត់មនុស្សជាច្រេីននាក់យកទៅធ្វេីចត្តាឡីស័ក​ កាលពីវេលាម៉ោង២០និង២០នាទីយប់​ ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រោយពីបានបេីកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី​ភ្នំពេញ មិនខ្លាចការឆ្លងជំងឺកូវីដ-១៩​ឡើយ។
នៅពេលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឱ្យបេីកដំណេីរការអាជីវកម្មឡេីងវិញ​ តែឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពាក់ម៉ាស់​ វាស់កម្តៅ​ រក្សាគម្លាត​ ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ​ បីការពារ​ បីកុំ​ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

​ នៅវេលាកេីតហេតុក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ជាសម្ងាត់មកថា ទីតាំងហាងខារ៉ាអូខេ​យីហោ​ ផាធី​ ខាងលេីលួចបេីកទទួលភ្ញៀវជាច្រេីនចូលច្រៀងលេងយ៉ាងសប្បាយដោយមិនរក្សាគម្លាត​ មិនខ្លាចការឆ្លងជំងឺកូវីដ-១៩​ និងផ្គេីនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ទេី​បកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្តោះអាសន្ន។
សមត្ថកិច្ចបានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន​៣២នាក់ ក្នុងនោះមាននារី១៦នាក់​ នាំយកទៅធ្វេីចក្តាឡីស័កនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕

...

ដោយ​ ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print